រចនាបថបាយ័ន


ចុះផ្សាយ៖ ថ្ងៃទី ០៥ មេសា ឆ្នាំ២០១២ ម៉ោង ០៦:៥៧នាទី

រចនាបថបាយ័ន (ពាក់កណ្តាលទី២នៃស.វទី១២ និងដើមស.វទី១៣) ក្នុងរាជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វទី១២ ដើមស.វទី១៣ សំណង់សំខាន់ៗ រួមមានប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម ប្រាសាទព្រះខាន់ប្រាសាទនាគពន្ធ័ កំពែង និងខ្លោងទ្វារទាំង៥ នៃអង្គរធំ ប្រាសាទបាយ័នប្រាសាទបន្ទាយឆ្មា ប្រាសាទតាព្រហ្ម (ទន្លេបាទី) និងវត្តនគរ ។ រចនាបថបាយ័នចុះអន់ថយបន្តិច ព្រោះប្រាសាទទាំងឡាយសាងដោយប្រញាប់ប្រញាល់ពេក ហើយថ្មក៏មិនសូវមានគុណភាពល្អដូចសម័យមុនឡើយ។ ប្រាសាទទាំងឡាយសុទ្ធតែសង់នៅលើដីរាបស្មើបែប ជាវត្តអារាម (លើកលែងតែប្រាសាទបាយ័ន) ដើម្បីសម្របទៅតាមទស្សនៈព្រះពុទ្ធសាសនា​។ លក្ខណៈពិសេសនៃរចនាបថនេះ គឺប្រាង្គមុខ៤ ញញឹមប្រឹមប្រិយ និងមាននាគអមខាងផ្លូវដែលឆ្លងគូចូលទៅកាន់ ប្រាសាទ។​  បណ្តារចនាបថទាំងអស់នេះបញ្ជាក់ពីសមត្ថភាព បុព្វបុរសយើងព្រមទាំងបណ្តាចំលាក់តាមសិលាចារឹកផ្សេងៗទៀត ក៏ដូចនៅតាមជញ្ជាំង ខ្លោងទ្វារប្រាសាទបានពណ៌នាពីអារម្មណ៍ បំណង និងឆន្ទៈព្រមទាំងបទបញ្ជាផងដែរក្នុងការដឹកនាំរបស់មហារាជ ហើយការរៀបចំស្ថាប័នគ្រប់គ្រងនគរ និងរៀបរាប់ថែមទៀតពីការរីកចម្រើន សង្គមខ្មែរនាសម័យមហានគរ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់