Active Sport

រឿងរ៉ាវអំពីប្រាសាទបក្សីចាំក្រុង


ចុះផ្សាយ៖ ថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:២៦នាទី

  • ប្រាសាទបក្សីចាំក្រុងស្ថិតនៅពីខាងជើងនៃប្រាសាទភ្នំបាក់ខែងប្រមាណជា១៥០ម
  • ជាប្រាសាទមួយមានខឿនប្រាសាទរាងពីរ៉ាមីតជាថ្នាក់ៗ ធ្វើអំពីថ្មបាយក្រៀមនិងឥដ្ឋដុតឆ្អិនដែលសាងសង់ក្នុងសតវត្សទី១០។
  • ខឿនទាំងនេះមាន៤ថ្នាក់។ ថ្នាក់ខាងក្រោមមានប្រវែង ២៧ម ក្នុង១ជ្រុងហើយមានប្រវែង១៥មនៅថ្នាក់ខាងលើ និងមានកំពស់១៣ម។ នៅថ្នាក់ខាងលើមានតួប៉ម ប្រាសាទតែមួយ សាងពីឥដ្ឋបែរមុខទៅខាងកើតនិងមានចម្លាក់ទ្វារបាលភេទស្រីអមសងខាងទ្វារចូលឆ្លាក់ ជាប់លើជញ្ជាំងឥដ្ឋតែម្តង។ ជណ្តើរមានគ្រប់ទិសទាំង៤។ជណ្តើរទិសខាងកើតនិងខាងលិចស្រួលឡើង ឯជណ្តើរទិសខាងត្បូង និងខាងជើង រាងចោតពិបាកឡើង។
  • ប្រាសាទបក្សីចាំក្រុងកសាងឡើងក្នុងរាជ្យស្តេចខ្មែរ ព្រះនាមហស៌វរ្ម័នទី១ដែល ជារាជបុត្តរបស់ព្រះបាទយសោវរ្ម័នទី១។
  • ក្រោយមកក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទ្រង់បានកសាង បញ្ចប់រួចរាល់នៅក្នុងគ.ស៩៤៧។
  • ក្នុងការកសាងនេះ ព្រះបាទហស៌វរ្ម័នទី១ មានបំណងឧទ្ទិសដល់បុព្វការីជន របស់ព្រះអង្គជាពិសេសគឺព្រះបាទយសោវរ្ម័នជាព្រះបិតាដែលតំណាងដោយរូប សំណាក់ជាព្រះឥសូរ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់