តើព្រះអាទិទេពតំណាងឲ្យអ្វី?


ចុះផ្សាយ៖ ថ្ងៃទី ០៨ មេសា ឆ្នាំ២០១២ ម៉ោង ០៧:៣១នាទី

អាទិទេពតំណាងឱយន ប្ញក្សរាសី ជាអាទិទេពតំណាងឱយដំណើរគោលនៃតារាជំរិញចក្រវាឡ មាន៩ដួងគឺ៖

  •  ព្រះអាទិត្យ ៖ មាននាមច្រើនគឺ ៖ ព្រះសុរិយៈ ព្រះសូរ្យ ព្រះទិវាករ និងព្រះវិស័រត ព្រះអង្គជាទេវៈតំណាងឱយពន្លឺកំដៅ មានភារកិច្ចរកយុត្តិធម៌ឱយមនុស្សលោក។ ព្រះអាទិត្យជាបុត្រព្រះនាងអាទិកិ ទ្រង់មានមហេសីនាម នាង សរន្យ មានបុត្រមួយព្រះអង្គគឺព្រះយម។ ក្នុងរឿងរាមាយណៈថា ពាលីនិងសុគ្រីពជាបុត្ររបស់ព្រះអាទិត្យដែរ។ ព្រះអាទិត្យគង់នៅស្ថានអាទិត្យលោក គឺនៅចន្លោះ រវាងទេវលោក និងមនុស្សលោក។
  • ព្រះចន្ទ៖ ជាទេវៈតំនាងឱយសោភ័ណភាព និងជាទេវៈថែរក្សានូវរុក្ខជាតិក្នុងធម្មជាតិ។  ព្រះចន្ទគង់នៅក្នុងរាត្រីកាល។ បើតាមរឿងរាមាយណៈ និងរឿងមហាភារតយុទ្ធថា ព្រះចន្ទកើតពីការកូរសមុទ្ទទឹកដោះ។
  • ព្រះអង្គារ៖ ជាអាទិទេពតំណាងឱយគ្រោះកាចចង្រៃ និងចោរកម្ម។ ព្រះអង្គារជាសេនាជំនិតព្រះ”ស្កន្ធៈ”។
  • ព្រះពុធ៖ ជាទេវៈតំណាងឱយប្រាជ្ញាស្មារតី និងតំណាងឱយញាណនិមលទេវៈ ក្នុងការប្រមើលមើលសត្វលោក។
  • ព្រះព្រហស្បតិ៍៖ ជាអាទិទេពតំណាងប្រធាននៃទេវក្នុងស្ថានសួគិ៍ ព្រះអង្គមានតួនាទីជា ព្រះគ្រូនៃសព្វវិជ្ជាការនិងអក្សសាស្ត្រ។
  • ព្រះសុក្រ៖ ជាអាទិទេព តំណាងឱយសេចក្តីស្នេហាបរិសុទ្ធ ពេលរួមសំវាស “សុក្ត”  មានន័យថាទឹកកាម ឫទឹកបរិសុទ្ធ។
  • ព្រះសៅរ៍៖ ជាអាទិទេព តំណាងឱយសិរីសួស្តីជ័យមង្គល ព្រះសៅរ៍មានតួនាទីសូត្រសរនា ការក្នុងពិធីការក្នុងពិធីទេសសន្និបាត។
  • ព្រះរាហុ៖ ជាអាទិទេព តំណាងឱយសេចក្តីបំផ្លិចបំផ្លាញ និងការប្រែប្រួល។ ព្រះរាហុតែងតាមព្យាបាទព្រះអាទិត្យ និងព្រះចន្ទជានិច្ចក្នុងមួយឆ្នាំៗ ព្រោះព្រះចន្ទ និងព្រះអាទិត្យ បានទូលព្រះវិស្ណុឱយគ្រវែងកងចក្រកាត់ខ្លួនព្រះរាហុ នៅពេលកំពុងលួចក្រេបទឹកអម្ចត់។
  • ព្រះកេតុ៖ ជាអាទិទេពតំណាងឱយពន្លឺរស្មីពណ្ណរាយនៅក្នុងស្ថានសួគិ៍។ ព្រះកេតុជាអាទិទេពធំចំបងជាងគេក្នុងចំណោមអាទិទេពទាំងប្រាំបួននេះ ដែលតែងបំភ្លឺចក្រវាឡ។ ព្រះអាទិទេពទាំង៩អង្គនេះគឺជាផ្កាយនព្វគ្រោះ៕ 

Loading…


ចំណាត់ក្រុម៖
មតិយោបល់