បញ្ចសីល ឫសីលទាំង៥


ចុះផ្សាយ៖ ថ្ងៃទី ២៣ មេសា ឆ្នាំ២០១២ ម៉ោង ២១:៥៩នាទី

បញ្ចសីល ឫសីលទាំង៥៖

  1. សិក្ខាបទទី១ (បាណា)៖ មានន័យថាការគោរពសិទ្ធិរស់រានមានជីវិតទាំងមនុស្ស ទាំងសត្វ ព្រមទាំងធានាចំពោះករណីយកិច្ចត្រូវគោរពជីវិតទាំងអស់ ពីព្រោះថាគ្មានវត្ថុអ្វីមួយមានតម្លៃស្មើនឹងជីវិតឡើយ ហើយក៏គ្មានការស្រលាញ់ណាស្មើនឹងការ ស្រលាញ់ជីវិតដែរឡើយ។
  2. សិក្ខាបទទី២ (អទិន្នាទាន)៖ គឺសម្តៅលើការគោរពកម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់មនុស្សម្នាក់ៗ គឺមិនលួច មិនប្លន់ មិនក្លែងបន្លំ ឆបោក មិនស៊ីសំណូក ពុករលួយ ដោយហេតុថាមនុស្សម្នាក់ៗមានកម្មសិទ្ធិរៀងៗខ្លួន បើយើងមិនចង់បានរបស់គេ ហើយគោរពកម្មសិទ្ធិគេ គេក៏មិនចង់បានរបស់យើងវិញដែរ ហើយគេក៏គោរពកម្មសិទ្ធិយើងដូចគ្នា។
  3. សិក្ខាបទទី៣ (កាមេ)៖ បានដល់ការគោរពសិទ្ធិផ្លូវភេទ សិទ្ធិទំនាក់ទំនងរវាងបុរស និងស្រ្តី មិនបៀតបៀន ឫរំលោភកូន ប្រពន្ធ ប្តីអ្នកដទៃ ហើយព្យាយាមថែរក្សាអោយមានការរស់នៅប្រកបដោយក្តីសុខក្សេមក្សាន្តរៀងៗខ្លួន។
  4. សិក្ខាបទទី៤ (មុសា)៖ គឺការគោរពសិទ្ធិនិយាយស្តី សិទ្ធិបញ្ចេញយោបល់ គឺមិនភូតភរ មិនបរិហារកេរ្តិ៍ មិនញុះញង់ អុចអាល និយាយតែពាក្យ ពិតទៀងត្រង់។
  5. សិក្ខាបទទី៥ (សុរា)៖ ធានាដល់ការអនុវត្ត ករណីកិច្ចមិនផឹកគ្រឿងស្រវឹង មិនសេពគ្រឿងញៀន ដែលនាំអោយវង្វេងស្មារតី រហូតដល់ខូចស្មារតី បណ្តាលអោយគិតខុស រួចហើយក៏តាំងនិយាយខុសទាំងបណ្តាលអោយរក្សាសិក្ខាបទទំាង៤ខាងដើមមិនបាន។

Loading…


ចំណាត់ក្រុម៖
មតិយោបល់