Graphic

អត្ថន័យនៃពាក្យ វិហារ


ចុះផ្សាយ៖ ថ្ងៃទី ២៣ មេសា ឆ្នាំ២០១២ ម៉ោង ២២:០៨នាទី

វិហារប្រែថា “លំនៅទីជ្រកកោន ទីនៅអាស្រ័យ” ។  ពាក្យថា “វិហារ” នេះបានដល់សេនាសនៈគ្រប់យ៉ាងទាំង​កុដិសាលាធំតូច ឫទីវត្តទាំងមូលរបស់បព្វជិតពុទ្ធសាសនិក  ប៉ុន្តែខ្មែរយើងច្រើនហៅតាមទម្លាប់ចំពោះតែរោងឧបោសថដែលមានព័ទ្ធសីមាហៅថាជាវិហារ ។  បែបភាពទ្រង់ទ្រាយ និងការរចនារបស់វិហារនៅប្រទេសយើងហាក់ដូចជាចេញមកអំពីសិល្បៈរបស់ជាងតែ ម្នាក់ដោយហេតុឃើញវិហារគ្រប់ស្រុកគ្រប់ខែត្រស្រដៀងគ្នាគឺមានរាង មានរបៀង មាននាគ មានជហ្វាដងក្តារ មានហោជាងមានក្បាច់រចនាប្រហែលៗគ្នា ។ វិហារដែលកសាងក្នុងសម័យមុនច្រើនតែធ្វើដោយឈើឥលូវ នេះច្រើនតែកសាងដោយគ្រឿងបេតុអារមេ ឫដោយឥដ្ឋ ។ ព្រះពុទ្ធរូបស្តូបចេតិយជាដើមនេះរាប់ថាជាគោល ចារឹកនៃព្រះពុទ្ធសាសនាជាវត្ថុស្ថាពរនៃប្រទេសកម្ពុជាតទៅ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់