អំពីអង្គការសហប្រជាជាតិដែលយើងគួរដឹង


ចុះផ្សាយ៖ ថ្ងៃទី ២៧ មេសា ឆ្នាំ២០១២ ម៉ោង ១១:១៧នាទី

អង្គការសហប្រជាជាតិ ជាអង្គការពិភពលោកដ៏កំពូលមួយដែលមានតួនាទីថែរក្សាសន្តិភាព សន្តិសុខនិងភាពរុងរឿងនៃមនុស្សជាតិ។អង្គការនេះបង្កើតឡើងនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៤៥ ដោយមានសមាជិក៥១ប្រទេស។ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៤៥ សហរដ្ឋអាមេរិចបានបោះឆ្នោតជាឯកកច្ឆ័នសម្រេចឱយដាក់ទីស្នាក់ការនៅក្នុង សហរដ្ឋអាមេរិច។នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ១៩៤៦ អង្គការសហប្រជាជាតិបានកំណតយកទីក្រុងញូយ៉ក។ តាមខ្លឹមសារធម្មនុញ្ញសហប្រជាជាតិគឺជាលក្ខខណ្ឌចម្បងបំផុតដែលមាន១៩ជំពូកនិង១១១ មាត្រា ហើយមានគោលកបំណងសំខាន់ៗ គឺ៖

  • រួមរស់នៅក្នុងសន្តិភាព រួបរួមកម្លាំងដើម្បីថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ
  • អនុវត្តគោលការណ៍ច្បាប់ ដោយមិនប្រើប្រាស់កម្លាំងអាវុធ លើកលែងតករណីចាំបាច់ដើម្បីផលប្រយោជន៍រួម
  • ពឹងផ្អែកទៅលើស្ថាប័នអន្តរជាតិ ដើម្បីជួយឱយមានអភិវឌ្ឍភាពខាងវិស័យសេដ្ឋកិច្ចនិងសង្គមដល់ប្រជាពលរដ្ឋទាំងឡាយ

Loading…


ចំណាត់ក្រុម៖
មតិយោបល់