ពិធីចូលម្លប់៖ ប្រជាជនយើងកាលពីជំនាន់ដើម ភាគច្រើនលើសលប់ជាត្រកូលកសិករ ឯភាពតិចទេដែលស្ថិតក្នុងត្រកូលអភិជន ស្តុកស្តម្ភ។ កសិករកសិការនីធ្វើការក្រោមកំដៅថ្ងៃដូចនេះក្នុង១ជីវិតមានតែម្តងសម្រាប់ការរៀបចំការ។ ជៀសពុំរួចត្រូវឱយកូន ស្រីសម្រាកនៅផ្ទះធ្វើការងារស្រាលៗបន្ទំសម្បុរឱយស្រស់ថ្លា ហើយទន្ទឹមនឹងនេះដែរ គឺទទួលបាននូវដំបូន្មានល្អៗពីឳពុកម្តាយជុំវិញបញ្ហាជីវិត ពិសេសការងារផ្ទះសំបែង និងផ្នែកចរិយាសម្បត្តិរបស់នារីដែលអនាគតនឹងក្លាយជាមេផ្ទះ។