TheEiffelTower(ភាសាបារំាងនិយាយថា:LaTourEiffel,ឈ្មោះកាត់(LaDameDeFer,មានន័យថា: នារីដែកថែប)ដែលមានទីតាំងនៅChampDeMarsក្នុងទីក្រុងបារីសនៃប្រទេសបារាំង។វាបានសាងសង់ឡើង ក្នុងឆ្នាំ១៨៨៩,ហើយវាក៏ក្លាចទៅជាអច្ឆរិយវត្ថុនិងសំនង់ដ៏អស្ចារ្យនៃប្រទេសបារាំងដែលគេទទួលស្គាល់ជុំវិញ ពិភពលោក។សំនង់នេះគឺជាសំនង់ដែលខ្ពស់ជាងគេក្នុងទីក្រុងបារីសនិងជាបូជនីយដ្ធានដែលមានអ្នកទស្សនា យ៉ាងច្រើនកុះករនៅក្នុងពិភពលោក,មនុស្សរាប់លានអ្នកបានឡើងទៅទស្សនាវាជារៀងរាល់ឆ្នាំ។វិស្វករដែល បានសាងសង់សំនង់ដ៏ធំនេះមានមានឈ្មោះថាលោកGustaveEiffel,វាត្រូវបានសាងសង់ឡើងដោយប្រៀប បានដូចជាទ្វារចូលមានរាងកោង ដើម្បីសំរាប់ World’s Fair ក្នុងឆ្នំា ១៨៨៩។
ប៉មនេះមានកំពស់៣២៤មែត្រ(ស្មើនិង១,០៦៣ft),ដែលវាមានកំរិតដូចជា៨១ជាន់។ក្នុងអំឡុងការសាងសង់,ប៉ម នេះមានកំពស់ខ្ពស់ជាងសំនង់WashingtonMonumentហើយវាត្រូវបានដាក់ងារអោយជាប៉មដ៏ខ្ពស់ជាង គេក្នុងពិភពលោក,វាត្រូវបានជាប់ងារនេះអស់រយះពេល៤១ឆ្នាំរហូតដល់អាគារChryslerBuildingបានសាង សង់ឡើងក្នុងឆ្នាំ១៩៣០នៅក្នុងទីក្រុងNewYorkនៃសហរដ្ឋអាមេរិច។ទោះយ៉ាងណាក៏ដោយ,ពន្ធករត្រូវបាន បន្ថែមក្នុងឆ្នាំ១៩៥៧,អង់តែនដែលនៅកំពូលនៃ ប៉មEiffel វាខ្ពស់ជាង អាគារ Chrysler Building
ប្រវិត្ត
កាលសាងសង់បានចាប់ផ្តើមឡើងនៅចន្លោះឆ្នាំ១៨៨៧រហូតដល់ឆ្នាំ១៨៨៩ដែលមានច្រកចូលកោងដើម្បីបញ្ចាក់ពី ExpositionUniverselle,World’sFairដែលបានធ្វើឡើងនូវបុណ្យខួប១០០ឆ្នាំម្តងនៃបដិវត្តន៏របស់ប្រទេស បារំាង។កម្មករចំនួន៣០០នាក់ប្រមូលផ្តុំនិងផ្គុំដែកថែបចូលគ្នាចំនួន១៨,០៣៨ដុំ,ដែលប្រើដែកគោលមឹនជាង២ លានកន្លះ,ក្នុងការរចនាម៉ូតសំនង់ នេះដោយលោកMauriceKeochlin។ប៉មEiffelក៏ត្រូវបានវិស្វករលោក EmileNouguior,លោកMauriceKeochlinនិងនិម្មាបនិកលោកStephenSauvestreបានចូលរួម ជ្រោមជ្រែងរចនាម៉ូតផងដែរ។ទោះយ៉ាងណាក៏ដោយការសាងសង់នេះត្រូវបានសំដែងនូវការមិនពេញចិត្តជា ខ្លាំងពីសំណាក់មហាជនជាច្រើន។អ្នកខ្លះគេនិយាយថា”ប៉មនេះគួរអោយទើសភ្នែកណាស់”។តែគួរអោយ សោកស្តាយចំពោះបុរសម្នាក់ដែលបានស្លាប់ក្នុងពេលដែលសាងសង់ប៉មនេះ។
ប៉ម Eiffel ត្រូវបានសម្ពោធនៅ ថ្ងៃ ទី៣១ ខែ មិនា ឆ្នំា ១៨៨៩,ហើយនិងបើកជាផ្លូវការ នៅថ្ងៃទី៦ ឧសភា ឆ្នាំ ១៨៨៩។