ប្រាសាទក្រវ៉ាន់ ដែលស្ថិតនៅ ភាគខាងត្បូងស្រះស្រង់អង្គរ ក្នុងប្រវត្តិសាស្ត្រមានទីតាំង នៅខាងកើតរាជធានី យសោធបុរៈ នៃរជ្ជកាលព្រះបាទហសិវរ្ម័នទី១ (៩០០-៩២១ នៃគ.ស) ក្នុងយុគសម័យភ្នំបាខែង នាសតវត្សរ៍ទី១០ ។
ប្រាសាទនេះមានតួប៉ម៥ សង់អំពីឥដ្ឋ នៅលើខឿនតែមួយដែលតម្រៀបគ្នាមួយជួរយ៉ាងស្រស់ស្អាត។ តួប៉ម៥នៃប្រាសាទបានបាក់បែកអស់ ដោយសារតែសម្ពាធបរិយាកាសធម្មជាតិ និងអាយុកាលរបស់ប្រាសាទ។ តួប៉មទាំង៥របស់ប្រាសាទ នេះបែរមុខទៅទិសបូព៌ា ដែលតួប៉នីមួយៗមួយមានជណ្តើរមួយ ព្រមទាំងមានទ្វារចូលតែមួយទៀតផង ។ តួប៉មទាំង៥ សុទ្ធតែមានទំហំខុសៗគ្នា នៅចំតួប៉មកណ្តាលមានទំហំធំជាងគេ និងតួប៉មពីរអមសងខាង មានទំហំតូចជាងបន្តិច ហើយតួប៉មដែលនៅអមសងខាងចុងក្រោយបំផុតគឺមានទំហំតូចជាងគេ ៕
ប្រាសាទក្រវ៉ាន
Advertisement