ប្រាសាទបុរាណខ្មែរទាំងឡាយទោះជាប្រាសាទភ្នំក្តីប្រាសាទសង់លើដីបុព្វបុរសខ្មែរមិន មែនកសាងសម្រាប់ធ្វើជាបរមរាជវាំងរបស់ព្រះមហាក្សត្រឡើយ។ គឺសម្រាប់៖
១. ឧទ្ទិសថ្វាយអាទិទេពឫទេវៈផ្សេងៗក្នុងសាសនាព្រាហ្មណ៍ដូចជា៖
- ប្រាសាទភ្នំបាយ៉ង់៖ កសាងដោយព្រះបាទឥន្ទ្រវរ័្មនទី១សម្រាប់ឧទ្ទិស ថ្វាយចំពោះព្រះសិវ
- ប្រាសាទមេបុណ្យខាងលិច៖ កសាងដោយព្រះបាទឧទយោទិត្យវរ្ម័នទី
២ សម្រាប់ដំកល់បដិមាព្រះវិស្ណុកំពុងផ្ទំអំពីលង្ហិន
- ប្រាសាទអង្គវត្ត៖កសាងោដោយព្រះបាទសូរ្យវរ្ម័នទី២សម្រាប់តម្កល់បដិមាព្រះវិស្ណុមាននាមថាបរមវិស្ណុលោក។២.ឧទ្ទិសថ្វាយពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយានដូចជា៖
- ប្រាសាទបាយ័ន៖ កសាងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងគ.ស១២០០សម្រាប់តម្កល់បដិមាពុទ្ធរាជដែលមានកំពស់៤០០ម
៣. ឧទ្ទិសថ្វាយទេវរាជ (តំកល់លិង្គព្រះឥសូរក្នុងប្រាសាទជាតំណាងព្រះរាជា)ដូចជា៖
- ប្រាសាទបាគង៖ កសាងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ ក្នុងគ.ស ៨៨១
៤. ឧទ្ទិសថ្វាយបុព្វបុរសព្រះរាជា មានមាតាបិតា ជីដូនជីតា និង វីរជនខ្លះដូចជា៖
- ប្រាសាទព្រះគោ៖ កសាងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ក្នុងគ.ស ៨៧៩ សម្រាប់ឧទ្ទិសថ្វាយមាតាបិតា និងជីដូនជីតាព្រះអង្គ