ស្លាដំណាំមួយប្រភេទដើមមូលស្រលួតត្រង់ផ្លែមានរសចត់ប្រើការទំពាផ្សំជាមួយនឹងម្លូ បៀកជាគ្រឿងរម្ងាប់ក្លិនមាត់ ។អ្នកទាំងអស់ធ្លាប់បានដឹងហើយថាស្លាជារបស់សំខាន់ម្យ៉ាង នៅក្នុងពីធីមង្គល់ការពិធីនោះគឺពិធីស៊ីស្លាតើអ្នកមានដឹងថាមានអត្ថន័យយ៉ាងណាទេ?ឥឡូវ ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាតែម្តង។
ពិធីស៊ីស្លាគេត្រូវធ្វើពីរដង៖
ក. ស៊ីស្លាតូច មានរណ្តាប់ប្រហែលមួយភាគបីនៃពិធីរៀបអាពាហ៍ពិពាហ៍។
ខ. ស៊ីស្លាធំ មានរណ្តាប់ប្រហែលមួយភាគពីរនៃពិធីរៀបអាពាហ៍ពិពាហ៍។
សំគាល់៖ លំនាំពិធីត្រូវមានឆ្មាយមហាមេបា ដូចក្នុងពិធីដណ្តឹងដែរ។ពេលស្តីដណ្តឹងគេកំណត់ភស្តុភារបណ្ណាការថ្ងៃ ខែឆ្នាំរៀបអាពាហ៍ពិពាហ៍ បើយល់ស្របគ្នាហើយ ត្រូវប្រុងប្រៀប៖
*ខាងប្រុស៖
- រកស្បៀងអាហារសម្រាប់ទទួលភ្ញៀវ។
- ជម្រាបមាមីង បងប្អូនញាតិមិត្ត
- រកភ្លេងប្រពៃណី
- រកឆ្មាយនិងអ្នកផ្លូវការចៅមហា
- រកអាចារ្យពេលា
*ខាងស្រី៖
- រកលោកមេបា
- រកអាចារ្យខ្ញែ និងយាយខ្ញែ
- ជម្រាបបងប្អូនញាតិមិត្ត
- រកអង្ករ និងគ្រឿងធ្វើធ្មេញ
- រកស្បៀងអាហារ សម្រាប់ទទួលភ្ញៀវ
- រកអ្នកផ្នួង និងរៀបចំផ្ទះសម្បែង។