ព្រះសិវៈ គឺជាព្រះមួយដែលមាននៅក្នុងសាសនាព្រាហ្មណ៍មានលក្ខណៈពិសេសសម្រាប់ សម្គាល់ដូចតទៅ៖
- មានមុខមួយ ប៉ុន្តែអាចបែងភាគជាមុខ៥
- កខៀវ (ក្នុងរឿងព្រះកុរមៈ)
- សម្លៀកបំពាក់ស្បែកខ្លា ឬស្បែកដំរី
- ពាក់មូករាងរមូរមូល ហើយនៅនឹងមួកមានរូបព្រះចន្ទមួយចំណិតរាងកណ្តៀវ
- មានភ្នែក៣ដែលភ្នែកទី៣គឺអគ្គីនេត្រនៅនឹងថ្ងាសសម្រាប់ក្រឡេកឆេះ
- ពាក់នាគជាសង្វារ
- មានគោឡើងកឈ្មោះនិន្ទជាជំនិះ
- មានមហេសី ឬ សក្តិ ៩ អង្គគឺ៖
- នាង ទុរគា
- នាង ឧមា
- នាង គោរី
- នាង កាលី
- នាង ចន្ទី
- នាង បរវតី
- នាង កុមារី
- នាង ទេវី
- នាង មហាទេវី
ព្រះសិវៈមានបុត្រ២ព្រះអង្គគឺស្កន្ទ(Skanda) ជាអទិទេពតំណាងអ្នកស្នេហាសង្គ្រាម និងគនេស (Ganese) ដែលមានខ្លួនជាមនុស្ស ក្បាលជាដំរី (បាក់ភ្លុកម្ខាង) ហើយមានមុខងារជាមេគណៈ នៃពួកទេវៈ។អាតិទេពទាំងពីរគឺជាបុត្ររបស់ព្រះសិវៈ និងនាងទុរគា។ នាងទុគាគឺជាមហេសីដើមរបស់ព្រះសិវៈហើយនាងយល់ព្រមលោតចូលទៅក្នុងភ្លើងឲ្យគេបូជា ជិវិតជាមួយស្វាមីដើម្បីបញ្ជាក់នូវភក្តីភាពរបស់នាង។
- មានទីតាំងនៅលើភ្នំកៃលាស (Kailasa) នាព្រៃហេមពាន្ត
- កេតនភណ្ឌមាន ធ្នូ ស្គរ ដំបងធំ ខ្សែចង (សម្រាប់ចង់ពួកសភាវៈអាក្រក់) ច្បូកផ្លែបី ឬត្រីសូល៍។
សង្ខេប
- ចំពោះរូបឥសូរ មុនដំបូងគេសាងរូបអាទិទេពនេះជាលិង្គ (Linga) តម្កល់ឲ្យស្ថិតនៅជាមួយយោនី (Yoni) នាង ឧមាជានិមិត្តរូបនៃការបង្កើតលោក។ នៅប្រទេសឥណ្ឌានាសតវត្សទី ១២ មាននិកាយមួយឈ្មោះវីរសិវៈនិយម គោរពសិវៈដោយចាត់ទុកព្រះសិវៈជាព្រះដែលធំជាងគេ។ គេបានកសាងលិង្គជាតំណាងហើយយកលិង្គនេះមក ពាក់ជាប់នឹងខ្លូនទៀតផង។