អត្ថបទកំណាព្យ ទេសភាពព្រៃលិចទឹក

កំណាព្យ ទេសភាពព្រៃលិចទឹក ជាកំណាព្យដែលផ្ញើមកពីបងប្រុស ឡុង គន នេះជាអត្ថបទកំណាព្យលើកទីពីរហើយ​ដែលគាត់បានផ្ញើមកកាន់ ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ ដើម្បីចុះ​ផ្សាយចែករំលែកដល់កូនខ្មែរគ្រប់រូបឲ្យបានស្គាល់ពីព្រៃលិចទឹក។​ខាងក្រោយគឺជាសម្តីរបស់គាត់៖ “ខ្ញុំជូនកំណាព្យមួយទៀតដែលរៀបរាប់ឲ្យកូនខ្មែរស្គាល់អំពីព្រៃលិចទឹកដែលជា​
ជម្រកផលិតមច្ឆជាតិដ៍មានសារសំខាន់និងជាជម្រកនៃសត្វស្លាបទឹកហើយនៅ​តំបន់ខ្លះបានបាត់បង់ស្ទើរតែអស់ទៅហើយការជូននេះជាការដាស់តឿនឲ្យកូន
ខ្មែរ​ជួយការពារ​ព្រៃលិចទឹកដែល​ជាកេរ្តិ៍ដំណែលរបស់បុព្វបុរសរក្សាទុក​មករាប់ពាន់ឆ្នាំ​មកហើយសម្រាប់ឲ្យកូនចៅជំនាន់
ក្រោយបានស្គាល់ និងប្រើប្រាស់ធនធាននេះជានិរន្តរ៍។

ទាញយកកំណាព្យ