បុព្វបុរសសម័យបុរាណ បានបន្សល់ទុកនូវ កេរ្តិ៍ស្នាដៃ ដ៏ល្អឯកជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយ ដែលមានទាំងប្រាសាទបុរាណ, សម្បត្តិធម្មជាតិ, ក្បួនខ្នាត, គម្ពីរ, ច្បាប់ជាដើម។ នេះក៏ព្រោះតែបុព្វបុរសរបស់យើង ចង់ឲ្យយើងជាអ្នកបន្តវេណ របស់គាត់ បានសិក្សាស្វែងយល់ និងរៀនសូត្រ នូវបទពិសោធន៍ទាំងឡាយដែលគាត់ធ្លាប់បានជួបប្រទះ។ ដោយឡែក តាមការសង្កេត យើងឃើញថា ភាគច្រើននៃច្បាប់អប់រំ ទូន្មានប្រៀនប្រដៅទាំងនោះ លោកច្រើនតែ តាក់តែជាអត្ថបទពាក្យកាព្យ ដែលមានជាបទផ្សេងៗជាច្រើនបែប។
តើបុព្វបុរសយើងមានបំណងបែបណាបានជាចងក្រង ច្បាប់អប់រំទូន្មានជាអត្ថបទកាព្យ?
* មូលហេតុពីរ យ៉ាងធំៗ មាន ៖
– នៅសម័យដើម ក្រោយពីបំពេញឧបសម្បទា រួចហើយ គេតែងរៀនជំនាញតែកាព្យ។
– បទកាព្យ ធ្វើឲ្យមនុស្សចង់ស្ដាប់ ចង់សូត្រ និងចងចាំ។ …
ហេតុផលទាំងពីរខាងលើនេះហើយ ដែលលោកតែងតែចងក្រងអត្ថបទទូន្មានជាពាក្យកាព្យ។