ស្វែង​យល់​ខ្លះៗ​អំពី តំបន់​ត្រូវ​ការពារ ដើម្បី​អភិរក្ស បរិស្ថាន​ធម្មជាតិ

រូបភាពដកស្រង់ពីmycambodiatravel.com

បើ​និយាយ​អំពី​បរិស្ថាន​ គេ​អាច​សម្គាល់​ថា​ជា​អ្វីៗ ទាំង​ឡាយ​ណា​ដែល​នៅ​ជុំ​វិញ ខ្លួន​យើង ទាំង​មាន​ជីវិត និង​ឥត​ជីវិត។ បរិស្ថាន​ក៏​ជា​អាយុ​ជិវិត​របស់​មនុស្ស​ជាតិ​ដែរ ហើយ​យើង​ក៏​នាំ​គ្នា​ការ​ពារ​បរិស្ថាន​ ឲ្យ​បាន​ល្អ​ប្រសើរ។ ដោយ​ឡែក ក្នុង​បុព្វ​ហេតុ​អភិរក្ស​បរិស្ថាន​ធម្មជាតិ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង​បាន​កំណត់​តំបន់​ត្រូវ​ការ​ពារ​ដូច​តទៅ ៖
ក. តំបន់​ឧទ្យាន​ជាតិ​មាន ៧កន្លែង ៖

១. ឧទ្យាន​ជាតិ​គីរីរម្យ (ខេត្ត​កំពង់​ស្ពី)

២. ឧទ្យាន​ជាតិ​បូកគោ (ខេត្ត​កំពត)

៣. ឧទ្យាន​ជាតិ​រាម (ខេត្ត​ព្រះសីហនុ)

៤. ឧទ្យាន​ជាតិ​កែប (ខេត្ត​កែប)

៥. ឧទ្យាន​ជាតិ​វីរជ័យ (ខេត្ត​រតនគិរី)

៦. ឧទ្យាន​ជាតិ​​បូទុមសាគរ (ខេត្ត​កោះ​កុង)

៧. ឧទ្យាន​ជាតិ​​ភ្នំគូលែន (ខេត្តសៀម​រាប)។

ខ. តំបន់​ជម្រក​សត្វ​មាន ១០​កន្លែង ៖

១. តំបន់​ជម្រក​សត្វ រនាម​ដូន​សំ (ខេត្ត​បាត់​ដំបង)

២. តំបន់​ជម្រក​សត្វ ភ្នំសំកុស (ខេត្ត​ពោធិ៍សាត់)

៣. តំបន់​ជម្រក​សត្វ ភ្នំឱរ៉ាល់ (ខេត្ត​កំពង់​ស្ពឺ)

៤. តំបន់​ជម្រក​សត្វ គូលេន​ព្រហ្មទេព (ខេត្ត​ព្រះ​វិហារ)

៥. តំបន់​ជម្រក​សត្វ បឹង​ពែរ (ខេត្ត ព្រះ​វិហារ, សៀម​រាប, កំពង់​ធំ)

៦. តំបន់​ជម្រក​សត្វ លំផាត់ (ខេត្ត​រតន​គិរី)

៧. តំបន់​ជម្រក​សត្វ ភ្នំព្រិច (ខេត្ត​មណ្ឌល​គិរី)

៨. តំបន់​ជម្រក​សត្វ ណាំលៀ (ខេត្តមណ្ឌល​គិរី)

៩. តំបន់​ជម្រក​សត្វ ស្នួល (ខេត្ត​ក្រចេះ)

១០. តំបន់​ជម្រក​សត្វ ពាម​ក្រសោប (ខេត្ត​កោះ​កុង)។

គ. តំបន់​ការពារ​ទេសភាព​មាន ៣​កន្លែង ៖

១. តំបន់​ការពារ​ទេសភាព បន្ទាយ​ឆ្មារ (ខេត្ត​បន្ទាយ​មាន​ជ័យ)

២. តំបន់​ការពារ​ទេសភាព អង្គរ (ខេត្ត​សៀម​រាប)

៣. តំបន់​ការពារ​ទេសភាព ព្រះវិហារ (ខេត្ត​ព្រះ​វិហារ)

* ដក​ស្រង់​ចេញ​ពី ឯកសារ ៖ វិញ្ញាសា​វប្បធម៌​ទូទៅ ប្រឡង​សិស្ស​ពូកែ​ទូទាំង​ប្រទេស ឆ្នាំ២០១២