សង្គមមួយអាចកើតឡើងបានអាស្រ័យដោយ មានប្រជាពលរដ្ឋ រស់នៅជាច្រើន។ បើនិយាយដោយខ្លី សង្គមប្រជាធិបតេយ្យ គឺជាសង្គមមួយដែលមានអ្នកដឹកនាំ ហើយអ្នកដឹកនាំ ចាត់ទុកប្រជាជនជាធំ។ បីចំណុចធំៗ ដែលខ្ញុំ នឹងរៀបរាប់ខាងក្រោមនេះ នឹងបង្ហាញឲ្យយើងដឹងថា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យត្រូវមានអ្វីខ្លះ?
ក/. សិទ្ធិ ៖
- បោះឆ្នោត និងឈរឈ្មោះជាបេក្ខជនឲ្យគេបោះឆ្នោតឲ្យ
- ចូលរួម ឬបង្កើត គណបក្សនយោបាយ
- ចូលរួម ឬបង្កើតជាសមាគមន៍ផ្សេងៗ
- ទាមទារ ឲ្យរដ្ឋាភិបាលធ្វើតាមឆន្ទៈរបស់ខ្លួន។
ខ/. កាតាព្វកិច្ច ៖
- គោរពតាម រដ្ឋធម្មនុញ្ញ និងច្បាប់នានា
- គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
- ចូលរួមដឹងឮ និងចូលរួមចំណែកកិច្ចការរបស់រដ្ឋ។
គ/. ស្មារតី ៖
- អត់ធ្មត់ អនុគ្រោះ សម្របសម្រួល សហការគ្នាជាធ្លុងមួយ
- ហ៊ានបញ្ចេញមតិ ជជែក វែកញែក រកខុសត្រូវ។…