អភិធម្មបីដកហៅខ្លីថាព្រះអភិធម្មគឺជាគម្ពីរសម្តែងធម៌ទេសនារបស់ព្រះពុទ្ធដែលជាធម៌ល្អក្រែលែងមានខ្លឹម សារជ្រាលជ្រៅពិបាកយល់ពីបាកចាប់សេចក្តីបំផុតហោថាបរមត្ថវិជ្ជាគឺវិជ្ជានិយាយពីចិត្តចេតសិក (ភាវៈកើតស្លាប់ជាមួយចិត្ត) ពីនាមរួបការកើតស្លាប់សំសារៈនិព្វាន ជាដើម។
អភិធម្មចែកជាផ្នែកៗដែលមានអត្ថបទសំខាន់ៗចំនួន ៧ ដូចខាងក្រោម៖
- ធម្មសង្ហណី (ប្រភេទវិភាពនៃធម៌)
- វិភង្គ (ការចែកធម៌)
- កថាវត្ថុុ (ធម៌មានសេចក្តីផ្ទុយគ្នា)
- បុគ្គលបញ្ញត្តិ (ការពណ៌នាពិបុគ្គល)
- ធាតុកថា (អត្ថាធិប្បាយវែកញែកធាតុ)
- យមក (ធម៌ជាគួៗគ្នា)
- បដ្ឋាន (ធម៌ជាបច្ច័យទាក់ទងគ្នា)
មែនធាងនីមួយៗនៃត្រៃបីដកខាងលើនេះចែកចេញជាគម្ពីរតូចៗច្រើនតទៅទៀតរួមទាំងអស់មានចំនួន ១១០ក្បាល (ចំនួនសៀវភៅដែលប្រទេសខ្មែរបានបោះពុម្ភរួចហើយ)។
ឯកសារយោង ដកស្រង់ពីសៀវភៅ អរិយធម៌ខ្មែរ