សួស្តីប្រិយមិត្តរបស់ ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ ដោយសារភាពរវល់ទើបធ្វើឲ្យការចុះផ្សាយឯងកសារមានការខកខានតែពេលនេះយើងចាប់ផ្តើមដាក់ឯកសារចំណេះដឹងបន្តទៀតហើយ 😀 យើងខ្ញុំសង្ឃឹមថាមានការគាំទ្រពីអ្នកទាំងអស់គ្នា។ យើងចាប់ផ្តើមអត្ថបទតែម្តង ស្ថានីយ៍បុរេប្រវត្តិសាស្រ្តជាច្រើនដែលផ្តល់ព័ត៌មានតាមរយៈកំណាយផ្នែកបុរាណវិទ្យា។
ស្ថានទាំងនោះមានដូចជា៖
Advertisement
- ស្រែស្បូវ ប្រមាណ ៥០០០០០ ឆ្នាំ បានបន្សល់ឧបករណ៌ប្រើប្រាស់ធ្វើពីថ្មីបំបែក និងសំលៀងរបស់មនុស្សគ្មានអារ្យធម៌ដែលមិនអាចឱ្យគេដឹងបានអំពីប្រភេទនៃក្រុមមនុស្សម្ចាស់ឧបករណ៍ទាំងនោះឡើយ។
- ល្អាងស្ពាន បាត់ដំបង អាយុ ៤២៩០ ឆ្នាំមុន គ ស ជាស្ថានីយ៍បុរេប្រវត្តិចាស់ជាងគេរបស់ពួកមន ខ្មែរ។
- ក្បាលរមាស កំពត អាយុ ៣៤២០ ឆ្នាំមុន គ ស
- ព្រែកឆ្លូង ក្រចេះ មានស្ថានីយ៍ភូមិមូល
- សំរោងសែន កំពង់ឆ្នាំង ១២៨០ ឆ្នាំមុន គ ស
- ម្លូព្រៃ ព្រះវិហារ ប្រមាណ ៣០០ ឆ្នាំ មុន គ ស
- អង្គរ បុរី តាកែរ អារយុពី ៤០០ ឆ្នាំមុន គ ស ដល់ ៤០០ គ ស
- ស្នាយ បន្ទាយមានជ័យ ប្រមាន ៦០០ ឆ្នាំមុន គ ស ដល់ សតវត្សរ៍ទី ៦
- អូកែវ កម្ពុជាក្រោម វៀតណាមខាងត្បូង សម័យប្រវត្តិសាស្រ្ត សតវត្សរ៍ទី ៣-៥
- ស្ថានីយ៍ដទៃទៀតដែលសព្វថ្ងៃស្ថិតនៅក្នុងប្រទេសជិតខាង (ថៃ , វៀតណាម)
ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្រ្តខ្មែរ