តើ Wikipedia ជាអ្វី? មានប្រភពមកពីណា?

ជាការពិតណាស់ដែល Wikipedia ជាគេហទំព័រមួយដែលនាំមកនូវចំនេះដឹងសំរាប់អ្នករាល់បញ្ហា ដែលអ្នកមានការឆ្ងល់អ្នកតែងតែ ចូលទៅគេហទំព័រ Wikipedia ដើម្បីរកមើល ជាពិសេសការរកមើលនួវជីវប្រវិត្តិរបស់អ្នកល្បី ទីកន្លែង រឺក៏អ្វីផ្សេងៗជាច្រើនរាប់មិនអស់។ ដោយលឡែកសំរាប់ថ្ងៃនេះដែរគេហទំព័រកូនខ្មែរអស្ចារ្យ បានលើកយកអត្ថបទមួយសំរាប់វា ចំនេះដឹងទូទៅមួយមកចែកជូនដល់បងប្អូនជនរួមជាតិ ទាំងអស់ អំពីប្រវិត្តរបស់គេហទំព័រ Wikipedia

Advertisement
តើ Wikipedia ជាអ្វី?មានប្រភពមកពីណា?តើអ្នកណាដែលជាអ្នកសរសេរអត្ថបទរាប់ពាន់អត្ថបទក្នុងនោះ? តើវាកើតក្នុងឆ្នាំណា?មានគោលដៅអ្វី? ចំលើយទាំងអស់នេះយើងខ្ញុំនិងបកស្រាយជូន។

Wikipedia គឺជា សព្វវចនាធិប្បាយដែលមានអត្ថបទជាច្រើនសំរាប់លោកអ្នកស្វែងរក។គោសដៅនៃសព្វវចនាធិប្បាយ Wikipedia គឺផ្តល់អោយនូវមនុស្សគ្រប់គ្នាលើភពនេះបានចូលទៅកាន់ពត៌មានដោយសេរី។ ដូចទៅនឹងសព្វវចនាធិប្បាយផ្សេងទៀត Wikipediaបានផ្ទុកនូវពត៌មានជាច្រើនដែលមានអត្ថបទច្រើនជាង២.៥លាននិងភាសាចំនួន២០០ផ្សេងៗគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ Wikipediaគឺខុសពី សព្វវចនាធិប្បាយផ្សេងទៀតដោយវាត្រូវបានគេសសេរដោយមនុស្សធម្មតាមិនមែនជាអ្នកជំនាញអី្វទ្បើយ។ អ្នកទាំងនោះមិនត្រូវបានគេចំនាយប្រាក់ឬប្រកាសឈ្មោះអោយដឹងទ្បើយពីព្រោះពួកគេគ្រាន់ តែចង់ចែករំលែកនួវចំនេះដឹងរបស់គេតែប៉ុណ្ណោះ។

ជាដំបូងលោក Jimmy Wales ដែលជាអ្នកជំនួញក្នុងរដ្ឋ Chicago បានផ្តើមគំនិតរៀបចំផែនការទាក់ទងនឹង Wikipedia រួមជាមួយលោក Larry Sanger។ក្នុងឆ្នាំ ២០០១លោកមានគំនិតសំរាប់ការបងើ្កតនូវសព្វវចនាធិប្បាយតាមប្រព័ន្ធអ៊ិនធឺណែតដែលផ្តល់នូងពត៌មាន ដែលលឿននិងងាយស្រួល។លោកបានជួលនូវអ្នកជំនាញ ដែលមានចំនេះដឹងខ្ពស់ ដើម្បីសរសេរវាទ្បើងដូចគំនិតអ្នកដទៃដែរ តែក្រោយមកលោកបានផ្លាស់ប្តូរនូវមធ្យោបាយ ថី្មដែលអនុញ្ញាតអោយមនុស្សគ្រប់គ្នាមិនគ្រាន់តែអាចចូលទៅរកពត៌មានបានទេថែមទាំងអាចបន្តដាក់នូវពត៌មានផ្សេងៗតាមអ៊ិនធឺណែតបានទៀតផង។ ក្នងការធើ្វបែបនេះ គាត់បានប្រើនូវ wiki “sofware”

មកពីពាក្យHawaiiសំដៅលើពាក្យលឿនដែលអនុញ្ញាតដល់អ្នកប្រើប្រាស់ អាចបង្កើត ឬផ្លាស់ប្តូរមាតិការនៅលើគេហទំព័រ។ប្រព័ន្ធនេះគឺសាមញ្ញនៅពេលអ្នកបើកនូវគេហទំព័រអ្នកអាចស្វែងរកពត៌មានហើយអ្នកក៏អាចបងើ្កតaccountខ្លួនឯងដើម្បីក្លាយជាអ្នកនិពន្ធឬអ្នកបោះពុម្ពផ្សាយអត្ថបទ។ការជោគជ័យនៃវិធីនេះបានធើ្វអោយ Wikipediaមានភាពលូតលាស់រីកចំរើនយ៉ាងអស្ចារ្យ ដោយនៅក្នុងឆ្នាំ២០០៦ មាននូវអត្ថបទWikipediaជាភាសាអង់គ្លេសចំនួន ១លានហើយនាពេលបច្ចុប្បន្នមានលើសពី ៣.៨លានអត្ថបទ។

តែដោយមាននូវអ្នកកែសំរួលច្រើននាក់ កំហុសក៏កើតមានទ្បើងហើយត្រូវបានគេកែតំរូវអោយត្រឹមត្រូវវិញ។ជាការពិតណាស់ បញ្ហាគឺនៅតែកើតមាន។ទីមួយ នៅពេលកំហុសគេមិនបានរកឃើញនោះអត្ថបទនឹងផ្ទុកនូវពត៌មានដែលខុស។ទីពីរ Wikipedia គឺផ្អែកទៅលើបំណងល្អរបស់អ្នកប្រើប្រាស់ដូចច្នេះហើយគឺគ្មានផ្លូវក្នងការជៀសផុតពីអ្នកលេងសើច មនុស្សមិនល្អក្នុងការប្រើវាសំរាប់គោលបំណងរបស់គេទ្បើយ។ នៅក្នុងករណីថ្មីៗនេះមានមនុស្សមួយចំនួនបានដាក់កំហុសនិងពត៌មានខុសឆ្គងទៅលើជីវប្រវត្តិបុគ្គល។

ពត៌មាននេះត្រូវបានគេរកឃើញហើយត្រូវបានលុបចោល តែគ្មានអ្នកណាដឹងថាអ្នកណាជាអ្នកសរសេរនោះទេ។ ដោយឡែកបច្ចុប្បន្ននេះ Wikipedia ខ្មែរក៏បានមានវត្តមានដែរ សំរាប់ចូលរួមចែករំលែកជាចំនេះដឹងជាភាសាខ្មែរសំរាប់ជនជាតិខ្មែរទាំងអស់ ផងដែរ ដោយចូលរួមសរសេរ ដោយ កូនខ្មែរយើងផ្ទាល់តែម្តង។