ប្រាសាទភ្នំបូកឋិតនៅក្នុង ខេត្តសៀមរាបអង្គរភាគឥសាននៃបារាយណ៍ខាងកើត ឋិតលើកំពូលភ្នំមួយ។ ប្រាសាទនេះ កសាងឡើងពីថ្មភក់មានតួប៉ម៣ នៅសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០)។ ប្រាសាទនេះកសាងឡើងក្នុងរចនាបថតែមួយ ជាមួយនឹងប្រាសាទភ្នំក្រោម ប្រាសាទនេះក៏ជាតង្វាយថ្វាយចំពោះព្រះអាទិទេពទាំង៣ក្នុង ព្រហ្មញ្ញសាសនាផងដែរ។ តាមការស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្រមួយចំនួនពុំទាន់រកមូលហេតុ ឃើញថា ហេតុអ្វីបានជាគេហៅប្រាសាទនេះថាជាប្រាសាទភ្នំបូកទៅវិញនោះទេ។ ហើយបើតាមការសាកសួរចំពោះអ្នកស្រុកទាក់ទងទៅនឹងការហៅឈ្មោះប្រាសាទនេះ ក៏ពុំមានអ្នកស្រុកណាម្នាក់អះអាងថាបានដឹង ឬចេះចាំនូវប្រវត្តិរឿងនិទានរបស់ប្រាសាទនេះដែរ។ ការស្គាល់ឈ្មោះប្រាសាទនេះគ្រាន់តែមានការអះអាងថាយកឈ្មោះតាមភ្នំនោះ ប៉ុណ្ណោះ ប៉ុន្តែចំពោះមូលហេតុដែលគេហៅដូចច្នោះគឺពុំមាននរណាដឹងឡើយ៕
ប្រាសាទភ្នំបូកកសាងដោយស្តេចអង្គណា?
Advertisement