សត្វក្រួចសំពៅឬហៅតាមអ្នកស្រុកថាមាន់ក្រិចនេះ គឺជាសត្វមួយប្រភេទដែលកម្រហើយមានតែក្នុងស្រុកយើងនិងថៃតែ ប៉ុណ្ណោះ ។ សត្វនេះរកស៊ីតាមដី មិនទំលើដើមឈើទេ ហើយវាផ្អើលណាស់! មិនសូវមាននរណាម្នាក់បានឃើញវាញឹកញាប់ទេ តាំងពីដើមមកគឺមានតែមនុស្សម្នាក់គត់ដែលបានឃើញវានៅលើភ្នំ ឱរ៉ាល់និងភ្នំបូកគោ គាត់ឈ្មោះ James Eaton ជាសជិកក្រុម Birdlife នៅចក្រភពអង្គ្លេស ។ ខ្ញុំនិងសហសេវិកបូករួមទាំងគ្រូបង្វឹករបស់ខ្ញុំផង មិនដែលបានឃើញវាទេ បើទោះជាយើងព្យាយាមច្រើនថ្ងៃលើភ្នំបូកគោក៏ដោយ ។ ខាងក្រោមនេះជារូបនិងព័ត៌មានខ្លះៗអំពីវា សម្រាប់អ្នកចូលចិត្តសត្វស្លាបនិងធម្មជាតិ៖
Advertisement