ការហាត់ប្រាណគឺជារឿងចាំមួយសម្រាប់មនុស្សទាំងឡាយដែលចង់បាន សុខភាពល្អ ឬសម្រកទម្ងន់ជាដើម។ សម្រាប់ការហាត់ប្រាណជាទូទៅយើងពុំចាប់អារម្មណ៌ពីមុនពេលហាត់ និងក្រោយហាត់ប្រាណរួច ថាយើងត្រូវធ្វើអ្វីខ្លះនោះទេ។ ដូចនេះយើងមិនគូរមើលរំលងនូវទង្វើធ្វើ មុន និងក្រោយការហាត់ប្រាណនោះទេ។
Advertisement
មុនពេលហាត់ប្រាណ
- អ្នកគួរញាំអាហារសម្រន់ដែលមានដូចជា៖(ចេក, ប៉ោម, ឪឡឹក)
- អ្នកគួរគេងឲ្យបានគ្រប់គ្រាន់ព្រោះវាអាចឲ្យអ្នកមានថាមពលគ្រប់គ្រាន់គេងយ៉ាងហោចណាស់បាន ៨ម៉ោងដែរ
- អ្នកគួរញាំទឹកឲ្យបានច្រើនពី ២០០ ទៅ ៣០០មីលីលីត្រមុនពេលហាត់ប្រាណ ២០នាទី
- អ្នកមិនគួរហាត់ប្រាណដោយមិនបានកម្តៅសាច់ដុំនោះទេដូចនេះអ្នកត្រូវ ហាត់កម្តៅសាច់ដុំផងដែរ
ក្រោយពេលហាត់ប្រាណ
- អ្នកមិនគួរឈប់ហាត់ប្រាណភ្លាមៗនោះទេអ្នកគួរតែផ្លាស់ប្តូរការហាត់ពីខ្លាំងមកតិចដើម្បីឲ្យសាច់ដុំរបស់អ្នកវាបានធូរស្រាងជាងមុន
- អ្នកគួរតែញាំទឹកឲ្យបានពី ២០០ ទៅ ៣០០ មីលីលីត្រដូចកាលមុនហាត់ប្រាណដួចគ្នា
- អ្នកត្រូវតែញាំអាហារណាដែលជួយដល់សុខភាពអ្នកតែមិនអាហារដែលសម្បូរជាតិខ្លាញ់នោះទេអាចជា បន្លែស្រស់ៗជាដើម
- អ្នកគួរតែងូតទឹកក្រោយហាត់ប្រាណតែមិនមែនក្រោយហាត់ភ្លាមៗនោះទេការងូតទឹកគឺវាជួយឲ្យរាងកាយយើងបានត្រជាក់ដូចដើម និងសម្អាតខ្លួនផងដែរ