ត្រឹមតែរយៈពេល ៣០ថ្ងៃអ្នកនឹងអាចសម្រក​ខ្លាញ់ និងមានជើង​ស្រឡូន​បាន

បញ្ហាដែល​នារី​គ្រប់រូប​មាន​ការព្រួយ​បារម្ភ​ខ្លាំង​បំផុត​នោះគឺ ​ជាតិ​ខ្លាញ់​នៅលើ​ភ្លៅ​ដែល​ធ្វើឱ្យ​នាង មិន​ហ៊ាន​ស្លៀក​សិចស៊ី ឬមាន​ការអៀន​ខ្មាស់​ជាខ្លាំង។ ប៉ុន្តែ​ មាន​វិធីមួយ​ចំនួន​ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​មួយនេះ​បាន។

តើធ្វើដូចម្តេចដើម្បីសម្រក​ជាតិ​ខ្លាញ់​នៅ​តំបន់​ភ្លៅ​បានទៅ?​
មានបញ្ហាជាច្រើនបានកើតមាន​ ឡើងដោយសារតែ​ការប្រមូលផ្តុំ​ជាតិខ្លាញ់​នៅក្នុង​រាងកាយ។ ដូច្នេះ រឿង​សំខាន់​ អ្នក​ត្រូវតែ​រក្សា​តុល្យភាព​រាងកាយ​ឱ្យ​បាន​ល្អ។ ខាង​ក្រោមនេះ ជាគឺជាវិធី​ងាយៗ​ ដើម្បី​ធ្វើឱ្យ​ជើងមាន​រាង​ស្រឡូន​ក្នុង​ពេល ៣០ថ្ងៃ

ជំហ៊ានទី ១

ចាប់ផ្តើមតមអាហារដែលមាន​ជាតិ​កាឡូរី​ច្រើន​ដូចជា ជាតិខ្លាញ់ និង ស្ករ ជាដើម។ សូម​បែរមក​ទទួលទាន​អាហារ​ស្រស់​ដូចជា ផ្លែឈើ, បន្លែ, គ្រាប់​ធញ្ញជាតិ និងសាច់​ដែល​គ្មាន​ខ្លាញ់វិញ។

ជំហ៊ានទី ២
អ្នកត្រូវ​ធ្វើការហាត់ប្រាណ​យ៉ាងហោច​ណាស់ ៣០ ទៅ ៦០ នាទី ក្នុងមួយ​សប្តាហ៍ឱ្យ​​បាន​ ៥ថ្ងៃ​ពេញ​មួយខែ។ ការធ្វើ​លំហាត់​ប្រាណ​អាច​ដុត​បំផ្លាញ់​ជាតិ​ខ្លាញ់ និង​បង្កើន​ល្បឿន​ដំណើរការ​សម្រក់​ទម្ងន់​ជាង​ការ​បរិភោគ​របប​អាហារ​តែមួយ​មុខ។ លំហាត់​ប្រាណ​រួមមាន ជិះកង់, រត់តិចៗ … ជាដើេម។

ជំហ៊ានទី ៣
ព្យាយាម​អង្គុយបត់ ១៥ ទៅ ៣០នាទីក្នុងមួយថ្ងៃ ហើយ​មួយ​សប្តាហ៍​ត្រូវធ្វើ ៣ដង អនុវត្ត​ឱ្យបាន​មួយ​ខែអ្នក​នឹង​ទទួលបា​នផល​យ៉ាង​ល្អប្រសើរ។ ការ​អង្គុយ​បត់ជើង និង​ធ្វើ​លំហាត់​ប្រាណ​ដកដង្ហើម​ ជា​វីធីដ៏ល្អ​បំផុត​សម្រាប់​កម្ចាត់​ជាតិខ្លាញ់​ត្រង់ភ្លៅ។

ជំហ៊ានទី ៤
ឈរដាក់ជើងទឹមគ្នាឱ្យស្រប​នឹង​ត្រគាក រួចបោះ​ជើងស្តាំ​ទៅខាង​មុខ ហើយ​បន្ទន់​ជង្គង់​បន្តិច​ដើម្បី​ផ្ទេរ​ទម្ងន់​ទៅ​តាម។ បន្ទាប់​មក​ប្រើ​កំលាំង​ជើង​ខាង​ស្តាំរុញ​មក​ទីតាំង​ដើមវិញ (ធ្វើបែប​នេះ​ឱ្យបាន ១៥ ទៅ ២០នាទី)។ ប្រសិន​បើជង្គង់​របស់​អ្នកមាន​បញ្ហា សូមបោះ​ជំហ៊ាន​មក​ក្រោយ​វិញ ហើយ​ដៃម្ខាង​ត្រូវលើក​ដុំដែក​ទាំង​សងខាង។ ធ្វើយ៉ាងនេះ​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើភ្លៅ និង​បណ្តេញ​ជាតិ​ខ្លាញ់​ចេញ​ពីភ្លៅ​ឱ្យអស់។

ជំហានទី ៥
ព្យាយាម​ដើរ​ឱ្យបាន​ច្រើនតាម​ដែល​អាចធ្វើ​ទៅបាន។ ការដើរ ឬក៏​ការឡើង​ជណ្តើរ​ជា​ដំណោះ​ស្រាយ​ដ៏ល្អមួយ​ដែល​អាច​ជួយ​កម្ចាត់​ខ្លាញ់​ចេញពី​តំបន់ភ្លៅ និង​ធ្វើឱ្យ​ជើង​ស្រលូន​ស្អាត។

ផ្ដល់សិទ្ធដោយ៖ មង្គលការ