ប្រទាលកន្ទុយក្រពើត្រូវបានគេទទួលស្គាល់ថា ជាឱសថធម្មជាតិដ៏ល្អសម្រាប់សុខភាព និងសម្រស់។ ជាពិសេស អ្នកនឹងមានការភ្ញាក់ផ្អើលប្រសិនបើដឹងពីគុណសម្បត្តិមួយចំនួនទៀត របស់វា៖
អត្ថប្រយោជន៍ និងគុណសម្បត្តិ
- ប្រឆាំងអុកស៊ីតកម្ម និងបាក់តេរី
- អាចព្យាបាលការរលាកយ៉ាងឆាប់រហ័ស
- ជួយការពារភាពជ្រីវជ្រួញ
- កាត់បន្ថយមុន និងស្នាមជាំ
- ផលិតជាតិសំណើមពីធម្មជាតិ
វិធីធ្វើឲ្យស្បែកទន់រលាង ហើយភ្លឺថ្លាដោយការប្រើប្រទាលកន្ទុយក្រពើ៖
- ដំបូងនឹងត្រូវកាត់យកប្រទាលកន្ទុយក្រពើមួយធាង តែមិនទាន់ចិតសំបកចេញទេ។ បន្ទាប់មិនត្រូវលុញវាទាំងសំបកឲ្យទន់។
- ពុះប្រទាល់កន្ទុយក្រពើនេះ ហើយយកស្លាបព្រាចូកសាច់ចេញ។
- យកសាច់របស់វាអនុវត្តនៅលើផ្ទៃមុខរបស់អ្នកដោយប្រើម្រាមដៃ ឬប្រើស្លឹកដែលមានជាប់សាច់តិចក៏បាន។ ទុកឲ្យបាន ១៥ ទៅ ២០ នាទី បន្ទាប់ពីម៉ាស្សាផ្ទៃមុខហើយ។
- បន្ទាប់មកត្រូវលាងសម្អាតផ្ទៃមុខចេញជាមួយនឹងទឹក តែហាមប្រើសាប៊ូ ឬផលិតផលគីមីណាមួយ ព្រោះវាអាចធ្វើឲ្យការអនុវត្តនេះគ្មានប្រយោជន៍។
- ចុងក្រោយត្រូវជូតផ្ទៃមុខរបស់អ្នកជាមួយនឹងកន្សែងស្អាត។
ផ្ដល់សិទ្ធដោយ៖ មង្គលការ