វិធីងាយៗធ្វើឲ្យនំពុម្ពមានរស់ជាតិផ្អែម និងឈ្ងុយឆ្ងាញ់

បើអ្នកចង់ធ្វើនំពុម្ពដែលមានរស់ជាតិផ្អែម និងឈ្ងុយឆ្ងាញ់នោះវាមិនពីបាកទេអ្នកអាចធ្វើវានៅផ្ទះបានដោយខ្លួនឯងមិនបាច់ទិញគេយកមកបរិភោគនោះទេ។ តោះពេលនេះយើងនឹងចែករំលែកចំណេះដឹងពីការធ្វើដល់អ្នកទាំងអស់គ្នា។

គ្រឿងផ្សំ៖

  • ម្សៅអង្ករ ៣៥០ក្រាម
  • ម្សៅមី ៣ស្លាបព្រាបាយ
  • ស៊ុត ២គ្រាប់
  • ខ្ទិះដូង ១ចានចង្កឹះ
  • ស្ករស កន្លះចានចង្កឹះ
  • សាច់ដូងកោស កន្លះចានចង្កឹះ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ប្រេងឆា

វិធីធ្វើ៖

  • មុ​ន​ដំបូង​យក​ម្សៅ​អង្ករ​មកលាយ​ជា​មួយ​ អំបិល និងម្សៅមី រួច​ច្របល់​ចូល​គ្នាឲ្យ​សព្វ​ទុក​មួយឡែកសិន។
  • យក​ចាន​ធំមួយ​គោះ​ស៊ុត​ដាក់​ចូលវាយ​វា​ឲ្យ​បែក​សិន បន្ទាប់​មក​ដាក់​ស្ករស រួច​កូរ​ចូល​គ្នា​។
  • យក​ខ្ទិះ​ដូង​ដាក់​ចូល​កូរ​ចូល​គ្នា​ឲ្យ​រលាយ​សព្វ​ ទើប​យក​ម្សៅ​អង្ករដែល​លាយ​ទុក​ចាក់​ចូល​ ជា​មួយ​និង​សាច់​ដូង​។
  • កូរ​ចូល​គ្នា​ឲ្យ​រលាយ​បាន​សព្វ​ល្អ​ រួច​ហើយ​ទុក​វា​ប្រហែល​ជា​ ១០នាទី​សិន​។​
  • ១០​នាទីក្រោយ​មក​ យក​ពុម្ព​មក​ដាក់លើភ្លើង​រួច​លាបប្រេង​ឆា​ទាំង​សង​ខាង​ទុក​ឲ្យ​ក្តៅ​សិន​ ទើប​យក​ម្សៅ​ចាក់​ចូល​ក្នុង​ពុម្ព​​ទុក​ឲ្យ​ឆ្អិន​ទាំង​សង​ខាង​ជា​ការ​ស្រេច។