ក្មេងអាយុ ២-៣ឆ្នាំដំបូង ជាក្មេងពេញស្រឡាញ់បំផុត ហើយពួកគេអាចទទួលទានបានអ្វីៗបានគ្រប់យ៉ាង។ ដូច្នេះឪពុកម្តាយត្រូវឱ្យកូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីលូតលាស់ និងធំធាត់។ អ្វីដែលសំខាន់ត្រូវផ្តល់តុល្យភាពអាហារឱ្យកូន ជាពិសេសប្រូតេអុីន និងជាតិសរសៃ។
ប្រូតេអុីន និងជាតិសរសៃមាននៅក្នុងផ្លែឈើ។ ផ្លែឈើជាជម្រើសដ៏ល្អសម្រាប់អាហាររបស់ក្មេង។ វាផ្តល់ថាមពលភ្លាមៗ និងបង្កើនភាពស៊ាំ ជួយប្រឆាំងនឹងជំងឺ។ប្រភេទផ្លែឈើដែលទារកទទួលទាន អាចជួយឱ្យលូតលាស់ ធំធាត់។ ដូច្នេះ ខាងក្រោមនេះនឹងបង្ហាញពីប្រភេទផ្លែឈើមួយចំនួនដែលអាចឱ្យក្មេងទទួលទានបាន៖
ល្ហុង
ល្ហុង ជាអាហារផ្តាច់ទឹកដោះក្មេង។ វាសម្បូរទៅដោយវីតាមីន C និងប៊ែតា ការ៉ូតែន ដែលជាតម្រូវការសារធាតុចិញ្ចឹមប្រចាំថ្ងៃរបស់ក្មេង។ វត្តមាននៃជាតិសរសៃក្នុងល្ហុងក៏អាចជួយសម្រួលដល់ការបញ្ចេញចោលរបស់ក្មេងផងដែរ។
ផ្លែប៉ោម
ផ្លែប៉ោមក៏ជាអាហារផ្តាច់ដោះរបស់ទារកដែរ។ វត្តមាននៃសារធាតុប៉ិចទីន វីតាមីន និងសារធាតុខនិជជាច្រើនក្នុងផ្លែប៉ោម អាចជួយឱ្យក្មេងលូតលាស់ និងធំធាត់បានល្អ។
ផ្លែប័រ
ផ្លែប័រក៏ជាអាហាររបស់ទារកដែរ។ វាជាប្រភពនៃជាតិខ្លាញ់ធម្មតា ដែលជាតម្រូវការរបស់ខួរក្បាល និងការគិត ការស្គាល់ ឬការដឹងរបស់ទារក។
ផ្លែចេក
ចេក ជាប្រភពនៃថាមពល និងសារធាតុកាបូហៃដ្រាត។ វត្តមានរបស់ជាតិសរសៃក្នុងផ្លែចេក ជួយសម្រួលដល់ការបញ្ចេញចោល។ ដោយសារចេកទន់ ងាយស្រួលទំពារ វាជាអាហារដ៏ល្អបំផុតសម្រាប់ទារក។
ផ្លែព្រូន
វត្តមាននៃជាតិសរសៃក្នុងផ្លែព្រូន អាចជួយដោះស្រាយបញ្ហាការបញ្ចេញចោល និងការទល់លាមក។ ផ្លែព្រូនអាចលាយជាមួយនឹងផ្លែប៉ោមកិនរួច ឬម្សៅធញ្ញជាតិ។
ផ្ដល់សិទ្ធដោយ៖ មង្គលការ