ក្នុងនាមយើងជាអ្នកសិក្សាហើយក៏ជាជនជាតិខ្មែរទៀតត្រូវតែដឹងពីសម្បត្តិវប្បធម៌ខ្មែរដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពីភពលោកព្រោះវាជាចំណេះដឹងទូទៅ ហើយក៏ជារឿងសំខាន់ដែរ។ សម្បត្តិវប្បធម៌ខ្មែរទាំង ៧ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមានដូចជា៖
- តំបន់អង្គរ បានចុះបញ្ជីបេតិកភណ្ឌពិភពលោកនៅ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២
- របាំព្រះរាជទ្រព្យ បានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបបីនៃមនុស្សជាតិនៅ ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣
- ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៅ ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០០៥
- ប្រាសាទព្រះវិហារ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅ ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០០៨
- បណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ចុះក្នុងបញ្ជីនៃការចងចាំពិភពលោកនៅ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០៩
- ល្បែងទាញព្រ័ត្រ ចុះបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិនៅ ថ្ងៃទី ២ ខែ ឆ្នូ ឆ្នាំ ២០១៥
- ចាប៉ីដងវែង ចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៅ ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦
*កម្ពុជាបានចូលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បេតិកភណ្ឌពិភពលោកនៅ ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០០៩ (ប៉ារឺស)
*ប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩
ប្រភព៖ ទទួលបានឯកសារពីលោកគ្រូ កុក រស់ អមតៈ