ទម្លាប់​ល្អៗ​ទាំង ៩ដែលអ្នកគួរធ្វើជាប្រចាំ​ថ្ងៃសម្រាប់កូន​​តូច​របស់អ្នក

ការបណ្តុះ​ទម្លាប់​ប្រចាំថ្ងៃ​អាច​ជួយ​ដល់​កូន​អ្នក​តាំងពី​តូច​រហូត​ដល់​ធំ។ អ្នក​គួរតែ​មាន​កម្រិត​មូលដ្ឋាន​វិន័យ​ខ្លះៗ​នៅក្នុង​ទម្លាប់​ទាំងនេះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ត្រូវ​ប្រាកដ​ថា កូន​អ្នក​រីករាយ​នឹង​កម្រិត​សេរីភាព​មួយចំនួន។ភាពតឹងរឹង​ពេក​នឹង​ធ្វើឱ្យ​ក្មេង​ស្អប់​វ័យ​កុមារ។ ដូចនេះ រក្សា​តុល្យភាព​ឱ្យ​បាន​ត្រឹមត្រូវ។ វត្ថុបំណង​នៃ​ការបណ្តុះ​ទម្លាប់​ពិតប្រាកដ​គឺ ត្រូវ​ឱ្យ​ក្មេង​អនុវត្ត​រាល់​កិច្ចការ​ទាំងឡាយ​ឱ្យ​បាន​ទាន់​ពេល និង​រីកចម្រើន​បាន​ល្អ។ដូច្នេះ ខាងក្រោម​ជា​ទម្លាប់​ធម្មតា​សម្រាប់​ក្មេង​ចន្លោះ​អាយុ ៥ និង១១ឆ្នាំ

  • ពេល​ភ្ញាក់​ពី​គេង៖ ការភ្ញាក់​ពីព្រលឹម ជា​ទម្លាប់​ល្អ។ ដាស់​កូន​ឱ្យ​ភ្ញាក់​នៅ​ម៉ោង ៦ព្រឹក។ ប៉ុន្តែ ត្រូវ​ឱ្យ​កូន​គេង​ឱ្យ​បាន​គ្រប់គ្រាន់។
  • ដុស​ធ្មេញ៖ ត្រូវ​ប្រញាប់​ឱ្យ​កូន​ដុស​ធ្មេញ​ភ្លាម បន្ទាប់ពី​ភ្ញាក់​ពី​គេង។ បង្រៀន​កូន​អ្នក​ពី​អនាម័យ​មាត់​ធ្មេញ។
  • លំហាត់ប្រាណ៖ អនុញាតិ​ឱ្យ​កូន​លេង ព្រោះ​វា​ដើរ​តួនាទី​ជា​លំហាត់ប្រាណ។
  • ងូតទឹក៖ នៅពេល​កូន​អ្នក​បែកញើស​ក្រោយ​ពេល​លេង​រួច យក​គាត់​ទៅ​ងូតទឹក។ បង្រៀន​កូនពី​របៀប​រក្សា​អនាម័យ​ខ្លួនប្រាណ។
  • អាហារ​ពេល​ព្រឹក៖ បន្ទាប់ពី​ងូតទឹក​រួច ឱ្យ​គេ​ញ៉ាំ​អាហារ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ដូចជា ស៊ុត​ស្ងោរ បន្លែ​សាឡាដ​បៃតង និង​បន្ទះនំប៉័ង។
  • សាលារៀន៖ បញ្ជូន​កូន​ទៅ​សាលា ហើយ​រំលឹក​គេ​ឱ្យ​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ឱ្យ​បាន​ទាន់​ពេល។
  • អាហារ​ថ្ងៃត្រង់៖ លើក​ទឹកចិត្ត​កូន​អ្នក ឱ្យ​ញ៉ាំ​អាហារ​ថ្ងៃត្រង់​នៅ​ម៉ោង ១។ អាហារ​សម្បូរ​សារធាតុចិញ្ចឹម​នឹង​ជួយ​ដល់​ដំណើរការ​រៀន​នៅ​សាលា។
  • លេង៖ ក្រោយពី​ទៅ​សាលា អនុញាតិ​ឱ្យ​កូន​អ្នក​លេង​មួយ​សន្ទុះ​ជាមួយ​ក្មេងៗ​ដទៃ។
  • ពេល​ចូល​គេង៖ ត្រូវ​ឱ្យ​កូន​អ្នក​ចូល​គេង​មុន​ម៉ោង ៩។ ឱ្យ​គេ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ឱ្យ​ហើយ ហើយ​បណ្តុះ​ទម្លាប់​គេ​ឱ្យ​អាន​សៀវភៅ​មុនពេល​ចូល​គេង។

ផ្ដល់សិទ្ធដោយ៖ មង្គលការ