ក្លៀក ក៏ជាផ្នែកមួយនៃភាពទាក់ទាញដែរ ដូច្នេះហើយប្រសិនបើយើងមិនបានថែរក្សាវាឱ្យបានល្អទេនោះ វានឹងធ្វើអោយអ្នកមានបញ្ហា ដោយសារតែវា។ ជាពិសេសនៅពេលក្លៀករបស់អ្នកមានក្លិន ហើយខ្មៅទៀតនោះ វានឹងធ្វើឱ្យអ្នកពិបាក អ្នកត្រូវបង្ខំចិត្តជ្រើសរើស សម្លៀកបំពាក់ណាដែលជិតៗមកពាក់ ព្រោះវាអាចនឹងធ្វើឱ្យមានការលេចចេញនូវបញ្ហាទាំងនេះ ប្រសិនបើអ្នកជ្រើសរើសសម្លៀកបំពាក់សិចស៊ី។ តើអ្នកចង់កម្ចាត់បញ្ហាទាំងនេះដែរទេ?
ដំឡូងបារាំងអាចជួយអ្នកបាន បើទោះបីជាវាស្តាប់ទៅហាក់ដូចជាចម្លែកបន្តិចក៏ដោយ។ នៅក្នុងដំឡូងបារាំងមានផ្ទុកនូវអង់ស៊ីមមួយប្រភេទដែលមានឈ្មោះថា catecholase ដែលមានគុណសម្បត្តិអាចកម្ចាត់បញ្ហារបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាព។
វិធីធ្វើ៖
យកដំឡូងបារាំងឆៅមកលាងអោយស្អាត ហើយកោសវាឱ្យល្អិត ប្រហែល ១ភាគ៤ ពែងចូលទៅក្នុងកូនចានតូចមួយ តែមិនត្រូវយកសម្បករបស់វាឡើយ។ ក្រោយមក យកវាទៅបិតលើក្លៀករបស់អ្នក ហើយរង់ចាំរយៈពេល ៣០នាទី សឹមលាងសម្អាតចោល។ អ្នកអាចអនុវត្តវាសារជាថ្មីម្តងទៀតបាន រហូតដល់ទទួលបានលទ្ធផលមួយ ដែលអ្នកចង់បាន។
ផ្ដល់សិទ្ធដោយ៖ មង្គលការ