មនុស្សស្រីជាច្រើនតែងតែចូលចិត្តលាបពណ៌សក់ពិសេសៗ។ ដើម្បីកុំឱ្យមានភាពភ័យខ្លាចនឹងប៉ះពាល់ដល់សុខភាពដោយសារការប្តូរពណ៌សក់ យើងសូមណែនាំពីវិធីប្តូរពណ៌សក់តាមបែបធម្មជាតិ។ វិធីប្តូរពណ៌សក់តាមបែបធម្មជាតិ ដោយប្រើរុក្ខជាតិហិរ ហើយក៏ល្អចំពោះសុខភាពអ្នកផងដែរ។
សំបកបៃតងរបស់ផ្លែវាល់ណាត់ សម្រាប់សក់ពណ៌ត្នោត
ដំបូងត្រូវចិតសំបកផ្លែវាល់ណាត់ពី ១៥-២០ ផ្លែ។ រួចហាន់សំបកជាដុំៗ ហើយកិនឱ្យម៉ដ្ឋ។ ចាក់ទឹកក្តៅចូល។ ប្រើស្លាបព្រាបាយច្របល់វាបញ្ចូលគ្នា។ វានឹងផ្តល់ពណ៌សក់ឱ្យអ្នក។ ប្រើច្រាសដើម្បីដាក់ពណ៌សក់។ រង់ចាំរយៈពេល ១៥-២០នាទី បន្ទាប់មកលាងសម្អាតសក់របស់អ្នកចេញ។ ជាចុងក្រោយ លាងសម្អាតសក់នឹងទឹកខ្មេះ។ វិធីនេះនឹងធ្វើឱ្យជាប់ពណ៌សក់បានល្អ។
សំបកខ្ទឹមបារាំង និងសំបកឈើអូក សម្រាប់សក់ពណ៌ត្នោតស្រាល
អ្វីដែលអ្នកត្រូវធ្វើគឺ ត្រូវលាយសំបកខ្ទឹមបារាំងកន្លះពែងជាមួយនឹងបន្ទះសំបកឈើអូក។ ចាក់ទឹកដាំពុះពីលើចំណុះ ១លីត្រ។ ចម្អិនវាចូលគ្នារយៈពេលប្រហែល ១ម៉ោង។ ទុកវាឱ្យត្រជាក់ប្រហែល ១ម៉ោង។ យកវាលាបលើសក់ និងរង់ចាំរយៈពេលប្រហែល ៤៥នាទី។ បន្ទាប់មកលាងសម្អាតសក់នឹងទឹកខ្មេះ។
ផ្កាឆាម៉ូមៀល សម្រាប់សក់ទង់ដែង
ដាក់ផ្កាឆាម៉ូមៀលគ្រៀម ១០០ក្រាម ទៅក្នុងទឹកកន្លះលីត្រ។ ក្រោយពេលចម្អិនរួច ច្របាច់យកទឹក។
រួចត្រាំសក់របស់អ្នកក្នុងទឹកនេះ។ បន្ទាប់មកលាងសម្អាត និងសម្ងួតសក់របស់អ្នក។ កុំភ្លេចលាងសម្អាតជាមួយនឹងទឹកខ្មេះ។
ថៃថាវពណ៌ឈាមជ្រូក សម្រាប់សក់ក្រហម
យកមើមថៃថាវធំល្មម។ ហាន់វាជាបន្ទះៗ រួចដាក់ស្ងោរ។ ទុកវាឱ្យត្រជាក់។ ឥលូវច្របល់វាបញ្ចូលគ្នា។ ហើយលាបលើសក់របស់អ្នក និងរង់ចាំរយៈពេលប្រហែលពី ១៥-២០នាទី។ លាងសម្អាតសក់ជាមួយនឹងទឹកខ្មេះ ហើយសម្ងួតវា។
ប្រសិនបើសក់អ្នកភ្លឺ អ្នកនឹងងាយទទួលបានសក់ពណ៌ពេញលេញក្នុងពេលដាក់ពណ៌លើកទី ១។ ម្យ៉ាងវិញទៀត ប្រសិនបើសក់អ្នកខ្មៅ អ្នកត្រូវលាបវាឱ្យបាន ៣-៤ដង។
ផ្ដល់សិទ្ធដោយ៖ មង្គលការ