របៀបស្លៀកពាក់ឱ្យស្អាត សម​ទៅតាម​រូបរាង​របស់អ្នក

ការស្លៀកពាក់​មិន​មែនចេះ​ធ្វើទៅ​តាម​គេឱ្យ​ទាន់​សម័យ​នោះទេ វាគួរតែ​ជាការ​ជ្រើសរើស​ខោអាវ​ដែល​សម​ល្មមនឹង​អ្នក ហើយ​ធ្វើឱ្យ​អ្នក​សប្បាយ​ចិត្ត និងមាន​ទំនុក​ចិត្ត។ យើង​ទាំង​អស់គ្នា​ត្រូវដឹង​ថា សម្លៀក​បំពាក់​តម្រូវ​តាម​រូបរាង​របស់​មនុស្ស​ស្រី មិនមែន​រាងកាយ​តម្រូវ​តាម​សម្លៀក​បំពាក់ទេ។

Advertisement

ការស្គាល់ពីរូបរាងរបស់ខ្លួនឯង អាចជួយ​ឱ្យអ្នក​ស្គាល់​ពីប្រភេទ​សម្លៀក​បំពាក់​ដែល​នឹង​សក្តិសម​នឹងអ្នក។ រាងកាយ​របស់​មនុស្ស​ត្រូវបាន​បែង​ចែកជា ៤ប្រភេទ។ ខាង​ក្រោមនេះ​ជាវិធី​សាស្ត្រ​មួយ​ចំនួន​ជួយ​កំណត់​ពីរូបរាង​របស់អ្នក ហើយ​ដឹងថា សម្លៀក​បំពាក់​បែបណា​ដែល​អ្នកគួរ​ស្លៀកពាក់៖

រាងផ្លែប៉ោម (ទម្ងន់ច្រើននៅ​ត្រង់​កណ្តាល​នៃខ្លួនប្រាណ)
រកមើល៖

  • អាវ និងមានអ្វីមួយដែលជាស្តាយ៍រឹតចង្កេះ។
  • កអាវត្រូវមូល និងរាងអក្សរ V វែង
  • ខោជើងត្រង់
  • ខោចង្កេះខ្ពស់ ហើយរលុងបន្តិច, ខោត្រូវ​មាន​ខ្សែក្រវ៉ាត់។

ចៀសវាង

  • ស្លៀកអាវយឺតវែង ឬអ្វីមួយ​ដែល​ធំខ្លាំង
  • អាវមានហោប៉ៅ និង​មាន​លក្ខណៈ​ស្មុគស្មាញ

រឿងសម្ងាត់របស់អ្នក៖
អ្នកគួរពាក់អាវទ្រនាប់ វានឹងជួយឱ្យផ្ទៃនៃអាវរលោង។រាងផ្លែប័រ (តូចលើ, ធំក្រោម)

វិធីសាស្ត្រល្អ៖
បន្ថែមសមាមាត្រដល់រាងកាយ​ផ្នែក​ខាងលើ វានឹង​ជួយ​កាត់​បន្ថយ​រូបរាង​ផ្នែកខាង​ក្រោម។

រកមើល៖

  • ខោពណ៌ខ្មៅ​ដែល​ធ្វើពី​សាច់​ក្រណាត់​មាំ ហើយ​សាច់​ក្រណាត់​យឺត​តិចតួច​បំផុត។
  • បន្ធូរខ្សែក្រវ៉ាត់ (ជួយកាត់បន្ថយកំប៉េះគូថ)
  • អាវយឺតមានកខ្លី
  • អាវផាយ (ពាក់ខ្សែក្រវ៉ាត់ពីក្រោម​ចង្កេះ​របស់អ្នក, អាវធំវែង និងអាវយឺត)

ចៀសវាង

  • ខោអាវក្រាស់ដែលនឹងធ្វើឱ្យ​កាន់តែ​រាងកាយ​ធំឡើង
  • អាវយឺតដែលតឹងណែនខ្លាំង​នឹងចង្អុល​បង្ហាញ​ពីភាព​ខុសប្លែក​រវាង​រូបរាង​ខាងលើ និងខាងក្រោម
  • បង្កើតភាពទាក់ទាញ ដូចជា​មាន​ហោប៉ៅ​ក្រោយ និងហោប៉ៅមុខ។

រកមើល៖

  • ខោអាវសាមញ្ញ ហើយរឹង​ដែល​ផ្តោត​សំខាន់​ជាងគេ​លើចង្កេះ
  • ខ្សែក្រវ៉ាត់ធំ, សំពត់វែងចង្អៀត, ចង្អៀតស្មាដែល​នឹងធ្វើ​ឱ្យចង្កេះ​របស់អ្នក​កាន់​តែមើល​ទៅតូច
  • អាវយឺតកមូល និងអាវកាត់ស្មា

ចៀសវាង

  • សំពត់ភ្លីសេ, អង្កាញ់ៗ រាងដូចប្រុសជ្រើសស្លៀកខោអាវរាងស្តួច។

រកមើល៖

  • ពាក់អាវយឺតគ្មានដៃ
  • សំពត់ចង្កេះខ្ពស់

ចៀសវាង

  • ស្លៀកខោអាវស្តាយ៍បុរស, រាងត្រង់។ របស់សម្ងាត់របស់អ្នក៖ ពាក់អាវជាប់សំពត់ចង្កេះខ្ពស់។