អត្ថប្រយោជន៍​ទឹក​អង្ករ​​សម្រាប់​សុខភាព​ និង​សម្រស់​

បើទោះបីជា​មនុស្ស​ជាច្រើន​មិនបាន​ដឹងពី​អត្ថប្រយោជន៍​របស់​វា​ក៏ដោយ​ ទឹក​អង្ករ​ ជា​ភេសជ្ជៈ​ជំនួយ​សុខភាព​បំផុត​ ពោរពេញ​ទៅដោយ​សារធាតុ​ចិញ្ចឹម​។​ អ្នក​នឹង​មាន​ការភ្ញាក់ផ្អើល​ពី​អត្ថប្រយោជន៍​នៃ​ភេសជ្ជៈ​ត្រឹមតែ​ ១​កែវ​ក្នុង​ ១​ថ្ងៃ​មួយ​នេះ​។​ វា​អាច​ផ្តល់​ថាមពល​បន្ថែម​ ជួយ​ព្យាបាល​បញ្ហា​ទល់លាមក​ និង​ការពារពី​ជំងឺ​មហារីក​។​ រូបមន្ត​អាស៊ី​បុរាណ​មួយ​នេះ​មាន​រយៈពេល​អស់​ជាច្រើន​ឆ្នាំ​ ងាយស្រួល​ធ្វើ​ និង​ធូរថ្លៃ​បំផុត​។

Advertisement

តើ​ទឹក​អង្ករ​ជា​អ្វី​ ហើយ​អ្នក​អាច​ធ្វើ​វា​បាន​ដោយ​វិធី​ណា​?

ទឹក​អង្ករ​អាច​យក​បាន​ពី​ទឹក​ត្រាំ​អង្ករ​ មុននឹង​យក​ទៅ​ដាំ​ ឬ​ទឹក​បាយ​ក្រោយពេល​ដាំ​ឆ្អិន​រួច​។​

ទឹក​បាយ​មាន​ផ្ទុកនូវ​អាស៊ីតអាមីណូ​ និង​សារធាតុ​ខនិជ​។​ បើ​អ្នក​បាន​ផឹក​វា​ភ្លាម​ពិតជា​ល្អបំផុត​។​ អ្នក​អាច​រក្សាទុក​វា​ក្នុង​ទឹកកក​បាន​រយៈពេល​ពី​ ២-៣​ថ្ងៃ​។​

អត្ថប្រយោជន៍​នៃ​សម្រស់​បានពី​ទឹក​អង្ករ៖

អង្ករ​ ជា​ប្រភព​ដ៏សំខាន់​នៃ​វីតាមីន​ និង​សារធាតុ​ខនិជ​ផ្សេងៗ​ជាច្រើន​ ជាពិសេស​វីតាមីន​ B។​យោងតាម​ WebMD បាន​ឱ្យដឹងថា​ វីតាមីន​ B សំខាន់​ចំពោះ​មុខងារ​កោសិកា​ស្បែក​។​ស្ត្រី​ជាច្រើន​ប្រើ​ទឹកបាយ​លាង​សម្អាត​ផ្ទៃមុខ​ និង​សក់​។​ ស្ត្រី​ចិន​ និង​ឥណ្ឌា​មាន​សក់​វែង​ខ្មៅ​ ដោយសារ​ប្រើ​ទឹក​លាងអង្ករ​។​ ស្ត្រី​អាស៊ី​ជាច្រើន​មិន​ស្កូវសក់​ រហូតដល់​ពួកនាង​មាន​អាយុ​ ៩០​។​

ជំនួយ​សុខភាព​រាងកាយ៖

ទឹកអង្ករ​ ជា​ប្រភពនៃ​សារធាតុ​កាបូហៃដ្រាត​។​ វា​អាច​ផ្តល់​ថាមពល​ខ្លាំងក្លា​ ក្រោយពេល​ទទួលទាន​វា​រួច​។​ វា​មាន​ផ្ទុកនូវ​បរិមាណ​ជាតិ​​សរសៃ​ខ្ពស់​ ជួយ​ការពារពី​ជំងឺ​ទល់លាមក​។​ ហើយ​វត្តមាន​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ការពារពី​ជំងឺ​មហារីក​ និង​ការខូច​ស្បែក​បណ្តាលមកពី​ត្រូវ​កម្តៅ​ថ្ងៃ​។​ដោយសារ​ទឹក​អង្ករ​គ្មាន​ជាតិ​កូឡេស្តេរ៉ុល​ និង​កម្រិត​សូដ្យូម​ទាប​ វា​មិន​ប៉ះពាល់ដល់​ទម្ងន់​ ឬ​បេះដូង​ឡើយ​។​ វា​មានតែ​ជួយ​សម្រក​គីឡូ​។​ វា​សក្តិសម​សម្រាប់​អ្នក​លើស​ឈាម​។​

ទឹកអង្ករ​ក៏​ល្អបំផុត​សម្រាប់​ទារក​ផងដែរ​។​ អ្នកម្តាយ​ជាច្រើន​អាច​លាយ​ទឹកអង្ករ​ក្នុង​ទឹកងូត​របស់​ទារក​ ដើម្បី​ព្យាបាល​បញ្ហា​រោលកន្ទួល​ស្បែក​។​ វា​ជួយ​បំបាត់​ជំងឺ​គ្រុនក្តៅ​ រាក​ និង​ទារក​កើត​បញ្ហា​ក្រពះ​ពោះវៀន​។​ ទារក​អាច​ផឹក​វា​ឱ្យ​បាន​ ៣០​មល​ ជារៀងរាល់​ ៥​ម៉ោង​ម្តង​រហូតដល់​អាការៈ​បាន​ធូរស្បើយ​។

ផ្ដល់សិទ្ធដោយ៖ មង្គលការ