ចង់បានក្បាលពោះរាបស្មើ ត្រូវ​ចៀសវាង​អាហារ​ ៦ប្រភេទ​

តើ​អ្នកណា​ខ្លះ​មិន​ចង់​បាន​ក្បាលពោះ​រាបស្មើ​? មនុស្ស​គ្រប់រូប​ប្រាថ្នា​ចង់បាន​វា​។ មនុស្ស​ជាច្រើន​ព្យាយាម​ប្រើ​វិធី​ផ្សេងៗ​ជាច្រើន និង​តមអាហារ​ដើម្បី​សម្រក​ខ្លាញ់​ក្បាលពោះ ប៉ុន្តែ​ទីបំផុត​លទ្ធផល​មិនបាន​ដូច​បំណង​ឡើយ​។ប្រសិនបើ​អ្នក​មួម៉ៅនឹង​បញ្ហា​ខ្លាញ់​ក្បាលពោះ អ្នក​ត្រូវ​ពិនិត្យមើល​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ ព្រោះ​អ្នក​អាច​នៅតែ​ទទួលទាន​ប្រភេទ​អាហារ​ដែល​ត្រូវ​ចៀសវាង​ដដែល​។ដើម្បី​ជួយឱ្យ​ក្បាលពោះ​អ្នក​រាបស្មើ អ្នក​ត្រូវ​ដឹង​ថា អាហារ​ណា​គួរ​ទទួលទាន និង​អាហារ​ណា​មិន​គួរទ​ទួលទាន​៖

១. មិន​ត្រូវ​ទទួលទាន​អាហារ​ផលិតផល​ទឹកដោះគោ

យើង​ប្រាកដ​ជា​ដឹង​ហើយ​ថា ទឹកដោះគោ​ជា​ភេសជ្ជៈ​ជំនួយ​សុខភាព​។ ទោះបីជាយ៉ាងណា បើសិន​អ្នក​ចង់​បាន​ក្បាលពោះ​រាបស្មើ ត្រូវ​បញ្ឈប់​ការទទួលទាន​ទឹកដោះគោ ឬ​កាត់បន្ថយ​ការទទួលទាន​។ ការទទួលទាន​ទឹកដោះគោ​អាច​បណ្តាលឱ្យ​ហើមពោះ​។ បើ​អ្នក​ពិតជា​ចូលចិត្ត​ផលិតផល​ទឹកដោះគោ អ្នក​អាច​ញ៉ាំ​ទឹកដោះគោជូរ​ជំនួស​វិញ​។

២. ចៀសវាង​កាហ្វេ  ជាតិ​ស្រវឹង ស្ករស និង​អាហារ​កែច្នៃ

ការបញ្ឈប់​ការទទួលទាន​កាហ្វេ ជាតិ​ស្រវឹង​ជា​ចំណុច​មួយ​សំខាន់​ណាស់​ក្នុង​ការជួយ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​។ ជាតិស្ករ​នឹង​កាត់បន្ថយ​ការរំលាយ​ជាតិខ្លាញ់​។ អាហារកែច្នៃ​មាន​តែ​ធ្វើឱ្យ​ក្បាលពោះ​កាន់តែ​មាន​ជាតិខ្លាញ់​។

៣. ប្រើ​អំបិល​ឱ្យ​បាន​តិចបំផុត

អំបិល​ផ្តល់​រសជាតិ​ឱ្យ​អាហារ ធ្វើឱ្យ​អាហារ​មាន​រសជាតិ​ឆ្ងាញ់​។ តែ​តើ​អ្នក​ដឹង​ទេ​ថា ការញ៉ាំ​អំបិល​ច្រើន​ពេក​អាច​បណ្តាលឱ្យ​រាងកាយ​ខ្សោះ​ជាតិទឹក ធ្វើឱ្យ​ក្បាលពោះ​អ្នក​ពិបាកនឹង​ស្រក​។

៤. ហាម​ញ៉ាំ​ម្ទេស

ការទទួលទាន​ម្ទេស​បណ្តាលឱ្យ​មាន​បញ្ហា​ការរំលាយអាហារ ធ្វើឱ្យ​ជាតិខ្លាញ់​ក្បាលពោះ​កើនឡើង​។

៥. កាត់បន្ថយ​ការទទួលទាន​អាហារ​ផ្ទុក​សារធាតុ​កាបូហៃដ្រាត

សារធាតុ​កាបូហៃដ្រាត ជា​ឧបសគ្គដល់​ការរំលាយ​ជាតិខ្លាញ់​។ គួរចៀសវាង​ការទទួលទាន​នំប៉័ង ផាស្តា និង​អាហារផ្អែម គួរ​ជ្រើសរើស​អាហារ​ណា​ដែល​សម្បូរ​ជាតិប្រូតេអ៊ីន​។

៦. ញ៉ាំ​ផ្លែឈើ​ឱ្យ​បាន​ច្រើន

ផ្លែឈើ​ជា​អាហារ​សុខភាព​។ អ្នក​អាច​ញ៉ាំ​វា​បាន​តាមចិត្ត​។ តែទោះជាយ៉ាងណា អ្នក​នៅតែ​ត្រូវការ​រើស​ផ្លែឈើ​ដោយ​ប្រុងប្រយ័ត្ន​។ ផ្លែឈើ​ដែល​មាន​ផ្ទុក​ជាតិ​ហ្វ្លុយអរ​ដូចជា ផ្លែប៉េស និង​ផ្លែប៉ោម​អាច​ធ្វើឱ្យ​ខ្សោយ​ប្រព័ន្ធ​រំលាយអាហារ​។

ផ្ដល់សិទ្ធដោយ៖ មង្គលការ