ចង់ឱ្យ​សក់​អ្នក​ស្អាត​ដូច​ប្រាថ្នាត្រូវការធាតុផ្សំ​ធម្មជាតិ ៣មុខ​

សក់​ស្អាត និង​សុខភាព​ល្អ ជា​ក្តីសុបិន្ត​របស់​មនុស្សស្រី​គ្រប់រូប​នៅ​ជុំវិញ​ពិភពលោក​។ សំណាង​មិន​ល្អ មនុស្ស​មួយចំនួន​ត្រូវ​ចំណាយ​ពេល​វេលា និង​ប្រាក់​ច្រើន ដើម្បី​ព្យាបាល​បញ្ហា​សក់​។សក់​របស់​យើង​លូតលាស់​បាន​ប្រហែល​ប្រវែង ១​អីញ​ក្នុង ១​ខែ បើទោះបីជា​ការលូតលាស់​ត្រូវបាន​រារាំង​ដោយ​កត្តា​ជាច្រើន​ដូចជា សុខភាព កត្តា​បរិស្ថាន និង​សែន​តំណរពូជ​ក៏ដោយ​។ គេ​និយាយ​ថា ទម្លាប់​របបអាហារ​ល្អៗ​ជួយឱ្យ​សក់​អ្នក​កាន់តែ​រឹងមាំ ព្រោះ​របបអាហារ​តុល្យភាព និង​ជំនួយ​សុខភាព​មាន​សារៈសំខាន់​ក្នុង​ការជួយ​ឱ្យ​សក់​វែង ស្អាត​។

Advertisement

ប្រសិនបើ​អ្នក​កំពុង​មាន​បញ្ហា​សក់ ឈប់​បារម្ភ​ទៀត​ទៅ យើង​មាន​ឱសថ​ធម្មជាតិ​ជួយឱ្យ​សក់​អ្នក​កាន់តែ​ក្រាស់ឡើង កាន់តែ​ស្អាតឡើង​ត្រឹម​រយៈពេល ២ខែ​ប៉ុណ្ណោះ​។ខាងក្រោម​នេះ​នឹង​បង្ហាញពី​វិធី​ធ្វើ និង​ណែនាំ​ពី​ការប្រើ​ឱសថ​ធម្មជាតិ​ជួយឱ្យ​សក់​កាន់តែ​ក្រាស់​ឡើង​៖

ធាតុ​ផ្សំ៖

  • ប្រេងល្ហុង ២​ស្លាបព្រាបាយ
  • ស៊ុត​លឿង ១​គ្រាប់
  • ទឹកឃ្មុំ ១​ស្លាបព្រាបាយ​។

ការណែនាំ

ដាក់​ធាតុផ្សំ​ទាំង ៣​មុខ​នេះ​បញ្ចូល​គ្នា រួច​កូរឱ្យ​សព្វ​ល្អ​។ ប្រើ​វា​ម៉ាស្សា​លើ​គល់សក់ និង​សរសៃ​សក់ បន្ទាប់មក​យក​មួក​ប្លាស្ទិច​ពាក់​គ្រប​ក្បាល និង​រង់ចាំ​រយៈពេល​ពី ២-៤​ម៉ោង ហើយ​លាង​សម្អាត​សក់​នឹង​សាប៊ូ​។ អនុវត្ត​វិធី​នេះ​ឱ្យ​បាន​យ៉ាងតិច​ណាស់ ១-២​ដង​ក្នុង ១​សប្តាហ៍​រយៈពេល ២​ខែ​។

ផ្ដល់សិទ្ធដោយ៖ មង្គលការ