៣ជំហ៊ាន​កម្ចាត់​មុន​ក្បាល​ខ្មៅ​នៅលើច្រមុះ និងផ្ទៃមុខយ៉ាងមានប្រសិទ្ធភាព

ស្បែក​មុខ​ស្រស់ថ្លា គឺ​ជា​ក្តី​សុបិន្ត​របស់​ស្ត្រី​គ្រប់​រូប ប៉ុន្តែ​ការ​កើត​មាន​មុន​ក្បាលខ្មៅ ឬ​មុន​ក្បាលស​នឹង​ធ្វើ​ឱ្យ​សម្រស់​របស់​ពួក​គេ​ប្រែ​ទៅ​ជា​អាប់រស្មី​ទៅ​វិញ។តើហេតុអ្វីបានជាកើតមានមុនទាំងនេះនៅលើផ្ទៃមុខ? ជា​ការ​ពិតណាស់ ការ​កកស្ទះ​រន្ធរោម​មិន​អាច​បញ្ចេញ​ខ្លាញ់ ឬប្រេង​បាន។

Advertisement

ការ​មិន​បាន​សម្អាត​សារ​ធាតុ​កខ្វក់​ចេញ​ពី​ផ្ទៃ​មុខ​សុទ្ធ​តែ​ជា​មូលហេតុ​ចម្បង។មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​បញ្ចេញ​សារធាតុ Sebum លើស​កម្រិត ការ​ផ្លាស់ប្តូរ​អ័រម៉ូន​សម្រាប់​ក្មេង​ស្រីវ័យ​ជំទង់ ការ​មាន​ផ្ទៃពោះ និង​ការ​អស់រដូវ ការ​បរិភោគ​អាហារ​បំពង ឬ​ចៀន ដែល​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ច្រើន ការ​ប្រើ​ផលិតផល​កែ​សម្ផស្ស ដែល​គ្មាន​គុណភាព​ក៏​ជា​កត្តា​រួម​ចំណែក​ដ៏​ធំ ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​ទាំង​នេះ​ផង​ដែរ។ហេតុ​នេះ​ហើយ មង្គលការ សូម​បង្ហាញ​ពី​វីធី​មួយ​ចំនួន ដែល​អាច​កម្ចាត់​មុនក្បាលខ្មៅ​បាន​យ៉ាង​រហ័ស​ទាន់​ចិត្ត ហើយ​អាច​ប្រើ​បាន​គ្រប់​មនុស្ស​ទាំង​បុរស ស្ត្រី និង​ក្មេង​ជំទង់។

ជំហ៊ានទី ១៖

  • អំបិល
  • ថ្នាំដុសធ្មេញ
  • ច្រាស់ដុសធ្មេញចាស់

– ដាក់​ថ្នាំ​ដុសធ្មេញ​បន្តិច​លាយ​ជា​មួយ​នឹង​អំបិល​បន្តិច រួច​ច្របល់​បញ្ចូល​គ្នា​ឱ្យ​សព្វ។
– បន្ទាប់​មក​យក​ច្រាស់​ដុសធ្មេញ​ចាស់ ផ្តិត​យក​ល្បាយ​នេះ ហើយ​ម៉ាស្សា​នៅ​លើ​ច្រមុះ ឬ​ផ្ទៃ​មុខ​ដែល​កើត​មុន​ឱ្យ​បាន ២នាទី។
– លាង​សម្អាត​ជាមួយនឹង​ទឹក​ធម្មតា​ថ្មមៗ
ជំហ៊ានទី ២ ៖

  • ក្រណាត់ស្អាត
  • ទឹកក្តៅឧណ្ឌៗ

– យកក្រណាត់ជ្រលក់ក្នុងទឹកក្តៅ
– ពូតឲ្យអស់ទឹក រួចស្អំនៅលើច្រមុះឲ្យបាន ១៥ វិនាទី។
– អនុវត្តដដែលឲ្យបាន ២ដង។

ជំហ៊ានទី ៣៖

  • ទឹកដោះគោជូរ (Yogurt)
  • ដីឥដ្ឋ

– លាយ​ដីឥដ្ឋ ១ ភាគ ៤ ក្នុង​មួយ​ស្លាបព្រា ជាមួយនឹង​ទឹក​ដោះ​គោជូរ ២ ភាគ ៥ ក្នុង​មួយ​ស្លាបព្រា។
– បន្ទាប់​មក​លាប​នៅ​លើ​តំបន់​ដែល​រង​នូវ​ផល​ប៉ះពាល់។
– លាង​សម្អាត​ជាមួយ​នឹង​ទឹក បន្ទាប់​ពី​ទុក​បាន ១០ នាទី។