ដើម្បីទទួលបានស្បែកស្អាតដូចប្រាថ្នា មនុស្សស្រីម្នាក់ៗតែងតែចំណាយប្រាក់អស់មិនតិចនោះទេ ហើយលទ្ធផលក៏មិនសូវមានប្រសិទ្ធិភាពដែរ។
ហេតុនេះហើយ អ្នកជំនាញបានណែនាំពីរូបមន្តបែបធម្មជាតិម្យ៉ាង ដែលអាចព្យាបាលប្រឆាំងនឹងភាពជ្រួវជ្រួញយ៉ាងល្អបំផុតនោះគឺខ្ទឹមស។ ខ្ទឹមសមិនត្រឹមតែជាថ្នាំបំបាត់ភាពជ្រីវជ្រួញប៉ុណ្ណោះទេវាថែមទាំងអាចជួយកម្ចាត់មុនក្បាលខ្មៅ ជំរុញឱ្យកោសិកាលូតលាស់ជាថ្មី និងកាត់បន្ថយមេរោគស្បែកផងដែរ។
របស់ដែលអ្នកត្រូវការ៖
- ខ្ទឹមស ២ ទៅ ៣ កម្ពឹស
- ប្រេងអូលីវ ២ ស្លាបព្រាបាយកន្លះ
- ទឹកឃ្មុំ ២ ស្លាបព្រាបាយ
ការអនុវត្ត៖
- បកខ្ទឹមសឲ្យស្អាត
- កិនខ្ទឹមសឲ្យម៉ត់
- បន្ទាប់មកចាក់របស់ទាំងអស់លាយបញ្ចូលគ្នាឲ្យសព្វ
- អ្នកត្រូវប្រើប្រាស់ល្បាយនេះជារៀងរាល់ថ្ងៃ រហូតបានរយៈពេល ៧ ថ្ងៃអ្នកនឹងឃើញលទ្ធផល