សក់របស់អ្នកស្អាត ការតុបតែងខ្លួនដូចជាតារា ស្បែកអ្នកម៉ត់រលោង ប៉ុន្តែមានចេញមុនក្រហមលើផ្ទៃមុខរបស់អ្នក ធ្វើឱ្យអ្នកបាត់បង់សម្រស់។ នេះជាសុបិន្តអាក្រក់មួយរបស់មនុស្សស្រីគ្រប់រូប។ មុនពេលអ្នកញិចមុន រឿងទី ១ អ្នកត្រូវយល់ពីមូលហេតុពិតប្រាកដបណ្តាលឱ្យកើតមុន។ សិក្សាពីវិធីសាស្ត្រកម្ចាត់មុន ដោយមិនឆ្លងមេរោគ ឬបង្កស្លាកស្នាម។
មុនកើតឡើងនៅពេលក្រពេញជាតិខ្លាញ់ផលិតខ្លាញ់ដែលគេហៅថា សេប៊ូមច្រើនហួស នាំឱ្យស្ទះរន្ធញើស។ការកើតមុនក៏អាចបណ្តាលមកពីការទទួលទានអាហារហិលជ្រុល ការប្រើផលិតផល តំណរពូជ ឬកង្វះការថែរក្សាស្បែក។ ការបានដឹងពីមូលហេតុ នឹងអាចជួយឱ្យអ្នកកែប្រែជីវិតរស់នៅប្រចាំថ្ងៃ ការពារមិនឱ្យមុនកើតឡើងម្តងទៀត។ ពេលដែលអ្នកកើតមុន ហើយមិនចង់ឈឺចាប់ មានស្លាកស្នាម និងឆ្លងមេរោគ មានតែទឹកខ្ពុលមាត់តែមួយគត់អាចជួយអ្នកបាន។
ទឹកខ្ពុលមាត់អាចសម្លាប់បាក់តេរីច្រើនក្នុងមាត់ និងជួយឱ្យក្លិនមាត់ស្រស់ស្រាយ។ ទឹកខ្ពុលមាត់មានផ្ទុកនូវប្រេងហិល និងជាតិអាល់កុល ដែលសម្បូរទៅដោយសារធាតុប្រឆាំងមេរោគ ដែលមិនត្រឹមតែជួយកម្ចាត់មុនប៉ុណ្ណោះទេ តែក៏ជួយបំបាត់ស្នាម និងសម្លាប់មេរោគផ្សិត ដោយមិនបណ្តាលឱ្យឆ្លងមេរោគឡើយ។
ការណែនាំ
- ប្រើហ្វូមលាងសម្អាតកម្ចាត់ធាតុកខ្វក់ និងក្អែលចេញពីផ្ទៃមុខរបស់អ្នក។ ចាក់ទឹកខ្ពុលមាត់ ២-៣ដំណក់លើកូនសំឡី។
- ផ្តិតវាថ្នមៗលើមុន។ រង់ចាំរយៈពេលប្រហែលពី ១៥-២០នាទី។ រួចលាងសម្អាតនឹងទឹកត្រជាក់។
- ការប្រើទឹកខ្ពុលមាត់ត្រូវមានកំណត់ ព្រោះការប្រើវាច្រើនជ្រុលអាចបណ្តាលឱ្យស្បែកស្ងួត។ ក្រោយពេលធ្វើរួច ប្រើក្រែមផ្តល់សំណើមដល់ស្បែក។
- ដើម្បីបំបាត់សញ្ញានៃការកើតមុន អ្នកក៏អាចប្រើថ្នាំដុសធ្មេញបន្តិចលាបលើកន្លែងងាយនឹងចេញមុន។ ថ្នាំដុសធ្មេញមានផ្ទុកនូវសារធាតុបង់ស៊ូល ភើរ៉ូសាយ(benzoyl peroxide) និងស៊ុលផួ ត្រូវបានគេទទួលស្គាល់ថា អាចជួយព្យាបាលការរលាក និងការរាតត្បាតរបស់មុន៕