របៀប​ធ្វើ​ញាំមីសួគ្រឿងសមុទ្របែបថៃ

ថ្ងៃនេះយើងនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀប​ធ្វើ​ញាំមីសួគ្រឿងសមុទ្របែបថៃដែលមានគ្រឿងផ្សុំដូចខាងក្រោម៖

គ្រឿងផ្សំ៖

  • បង្គា (សមល្មម តាមការចង់បាន)
  • មីសួ (មួយ ឬ ពីរកញ្ចប់តូច)
  • ខ្ទឹមបារាំង (មួយផ្លែ)
  • ប៉េងប៉ោះ (មួយផ្លែ)
  • ប៊ីចេង (១ ស្លាបព្រាកាហ្វេ)
  • ស្ករ (២ ឬ ៣ស្លាបព្រាកាហ្វេ)
  • ទឹកត្រី (១ ឬ ២ស្លាបព្រាកាហ្វេ)
  • ទឹកក្រូចឆ្មា (២ ឬ ៣ស្លាបព្រាកាហ្វេ)
  • ម្ទេស (តាមការចង់បាន)

របៀបធ្វើ៖

  • ស្រុះមីសួអោយទន់ រួចកាត់ជាពីរ (ជៀសវាងការញុំាទាំងវែង)
  • ស្រុះបង្គាអោយឆ្អិនល្មម ទុកមួយឡែក
  • ខ្ទឹមបារាំង ប៉េងប៉ោះ ហាន់ជាចំណិតៗតូចល្មម ទុកមួយឡែក
  • លាយ ប៊ីចេង ទឹកត្រី ស្ករ ទឹកក្រូចឆ្មា និងម្ទេសហាន់ល្អិតៗ កូរអោយសព្វ
  • ដាក់មីសួ បង្គា កូរអោយសព្វ រួចដាក់ ខ្ទឹមបារាំង និងប៉េងប៉ោះលាយអោយសព្វ ភ្លក់ថែមថយ រសជាតិទៅតាមចំណូលចិត្ត ជាការស្រេច