ស្ត្រីជាច្រើនប្រឈមមុខនឹងបញ្ហាផ្ទៃមុខមានរោមច្រើន។ ហេតុនេះពួកគេរកមើលវិធីកម្ចាត់ ដើម្បីឱ្យសាច់មុខម៉ត់រលោង ប៉ុន្តែត្រូវចំណាយប្រាក់អស់ច្រើន។ សំណាងល្អ មានរូបមន្តធម្មជាតិមួយចំនួនអាចជួយអ្នកបាន ថែមទាំងមិនបង្កឱ្យរលាកស្បែកឡើយ។
អនុវត្តតាមរូបមន្តនេះ ដើម្បីកម្ចាត់រោមលើផ្ទៃមុខរបស់អ្នក៖
រូបមន្តទី ១ ម្សៅរមៀត
រមៀតត្រូវបានគេប្រើធ្វើជាឱសថព្យាបាលជាច្រើន ក៏ដូចជាធ្វើជាគ្រឿងទេសហិល។ វាអាចជួយកាត់បន្ថយការដុះរោម ដែលជាហេតុធ្វើឱ្យស្ត្រីជនជាតិឥណ្ឌាឧស្សាហ៍ប្រើវាញឹកញាប់។
វិធីធ្វើ៖
យកម្សៅរមៀតដាក់លាយជាមួយទឹក រួចលាបលើតំបន់ដុះរោម។ រង់ចាំឱ្យវាស្ងួត រួចប្រើសំឡីត្រាំទឹកក្តៅអ៊ុនៗជូតជម្រះវាចេញពីលើស្បែក។ ឧស្សាហ៍ប្រើវិធីនេះឱ្យបានញឹកញាប់។
រូបមន្តទី ២ ទឹកឃ្មុំ និងក្រូចឆ្មា
ប្រើទឹកឃ្មុំ ១ស្លាបព្រាបាយ លាយជាមួយនឹងទឹកក្រូចឆ្មា ២-៣ដំណក់។ លាបវាលើផ្ទៃមុខរបស់អ្នក និងរង់ចាំរយៈពេល ១៥នាទី។ យកកន្សែងពោះគោជូតសម្អាតមុខថ្នមៗ។ អនុវត្តវិធីនេះឱ្យបាន ២-៣ដងក្នុង ១សប្តាហ៍។
រូបមន្តទី ៣ ស្ករស និងទឺកឃ្មុំ
ដាក់ស្ករស ១ស្លាបព្រាបាយ ទឹកឃ្មុំ ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មា ២-៣ដំណក់ចូលទៅក្នុងចានមួយ រួចដាក់ចូលក្នុងម៉ាស៊ីនកម្តៅរយៈពេល ៣នាទី។ រង់ចាំរហូតដល់វាត្រជាក់ បន្ទាប់មកលាបលើផ្ទៃមុខមានរោម។ បកម៉ាស់នេះចេញតាមទិសដៅផ្ទុយពីទិសដៅរោមដុះចេញមក។
រូបមន្តទី ៤ ស៊ុត
អ្នកត្រូវប្រើស៊ុតស ស្ករស ១ស្លាបព្រាបាយ និងម្សៅ ១ស្លាបព្រាបាយ លាយបញ្ចូលគ្នា ហើយលាបលើផ្ទៃមុខរបស់អ្នក។ បន្ទាប់ពីវាស្ងួត បកវាចេញ។