បញ្ហាស្បែក ជាបញ្ហាទូទៅរបស់មនុស្សប្រុសស្រីគ្រប់វ័យ ទាំងការកើតមុន មុនក្បាលខ្មៅ ស្នាមជាំ ជ្រីវជ្រួញ និងស្នាមអុចខ្មៅ។ មនុស្សគ្រប់គ្នាដែលធ្លាប់ប្រឈមមុខនឹងបញ្ហាអស់ទាំងនេះប្រាកដជាដឹងហើយថា ការទៅព្យាបាលនៅហាងកែសម្ផស្ស និងការប្រើប្រាស់ផលិតផលថែរក្សាស្បែកត្រូវចំណាយប្រាក់ច្រើន ហើយករណីច្រើនណាស់ដែលវាគ្មានប្រសិទ្ធិភាព ដូច្នេះហេតុអ្វីមិនសាកល្បងប្រើវិធីព្យាបាលតាមបែបធម្មជាតិវិញម្តង វាទាំងផ្តល់អត្ថប្រយោជន៍ច្រើន ហើយថែមទាំងមានប្រសិទ្ធិភាពទៀតផង។
អត្ថបទនេះនឹងបង្ហាញពីអត្ថប្រយោជន៍ និងភាពអស្ចារ្យរបស់ស្លឹកត្របែកចំពោះស្បែកអ្នក។ ស្លឹកត្របែកអាចជួយកម្ចាត់ភាពជ្រីវជ្រួញ ព្យាបាលមុន ស្នាមអុចខ្មៅ និងរលាកស្បែក។
កម្ចាត់ភាពជ្រីវជ្រួញ
វិទ្យាសាស្ត្របានបង្ហាញថា ស្លឹកត្របែកផ្តល់អត្ថប្រយោជន៍ច្រើនជាងផ្លែឈើ។ វាមានផ្ទុកនូវសារធាតុប្រឆាំងជំងឺមហារីក និងអាចបំផ្លាញធាតុវិទ្យុសកម្មបានជោគជ័យទាំងស្រុងនៅក្នុងរាងកាយ។ ស្លឹកត្របែក ជាឱសថប្រឆាំងភាពជ្រីវជ្រួញ។ ច្រើនជាងនេះទៀត វាជួយពង្រឹងគុណភាពស្បែកបានយ៉ាងខ្លាំង។
ព្យាបាលមុន
តាមការចេញផ្សាយពីទស្សនាវដ្តីឱសថចិនរបស់អាមេរិចបានឱ្យដឹងថា ស្លឹកត្របែកអាចជួយកម្ចាត់មុនបានយ៉ាងពូកែសក្តិសិទ្ធិ ព្រោះវាមានផ្ទុកសារធាតុខ្លាំងប្រឆាំងបាក់តេរី។
កម្ចាត់ស្នាមអុចខ្មៅ
ស្លឹកត្របែក ជាភ្នាក់ងាររឹតបន្តឹងស្បែក បំបាត់រោលកន្ទួលលើស្បែក និងសម្លាប់បាក់តេរី។
ព្យាបាលបញ្ហារលាកស្បែក
ស្លឹកត្របែក ជាឱសថព្យាបាលការរលាក ក្រហមស្បែក រោលកន្ទួលលើស្បែកយ៉ាងមានប្រសិទ្ធិភាពបំផុត។ លើសពីនេះទៀត វាមានផ្ទុកសារធាតុប្រឆាំងអាឡាក់ហ្ស៊ី ការពារពីការបង្កើតសារធាតុអ៊ីស្តាមីន (សារធាតុគីមីដែលត្រូវបានបញ្ចេញពីក្នុងរាងកាយ ជាចំណែកនាំឱ្យប្រតិកម្មអាឡាក់ហ្ស៊ី បណ្តាលឱ្យកើតរោលកន្ទួល កណ្តាស់ ពិបាកដកដង្ហើម និងហើមស្បែក)។
វិធីព្យាបាលបញ្ហារលាកស្បែក
ចំពោះបញ្ហានេះ អ្នកត្រូវហាលស្លឹកត្របែកឱ្យស្ងួត។ ដំបូង ត្រូវបុកវាឱ្យទៅជាល្អិតៗ រួចចាក់វាចូលទៅក្នុងទឹកក្តៅអ៊ុនៗ។ វានឹងជួយព្យាបាលបញ្ហាកន្ទួលរមាស់ និងក្រហមស្បែក។
ចំពោះបញ្ហាខាងលើផ្សេងទៀត អ្នកគ្រាន់តែយកស្លឹកត្របែក ២សន្លឹកហាន់វា រួចដាក់ចូលទៅក្នុងឆ្នាំងទឹកក្តៅដាំពុះ។ រង់ចាំវារយៈពេលមួយសន្ទុះ រហូតដល់វាប្រែជាពណ៌ត្នោត និងទុកវាឱ្យត្រជាក់ ទើបយកវាមកប្រើ។ យកសំឡីជ្រលក់ចូលទឹកនេះ ហើយជូតលើពេញទាំងផ្ទៃមុខរបស់អ្នក ឬត្រង់កន្លែងមានបញ្ហា។ រង់ចាំរយៈពេល ១៥នាទី និងលាងសម្អាតផ្ទៃមុខនឹងទឹកក្តៅអ៊ុនៗ។ ធ្វើបែបនេះឱ្យបាន ២ដងក្នុង ១សប្តាហ៍ នោះអ្នកនឹងសង្កេតឃើញបម្រែបម្រួលយ៉ាងឆាប់រហ័ស។