ទឹកក្រូចឆ្មាអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដែលមិនគួរឱ្យជឿ ដែលអ្នកមិនធ្លាប់បានដឹង។ ទឹកក្រូចឆ្មាមិនត្រឹមតែជួយរក្សារាងប៉ុណ្ណោះទេ តែវាក៏ផ្តល់អត្ថប្រយោជន៍ដល់ស្បែកផងដែរ។ តើវាអស្ចារ្យដែរទេ បើរាងអ្នកក៏ស្អាត សម្រស់អ្នកក៏ស្អាត ដោយគ្រាន់តែទទួលទានទឹកក្រូចឆ្មានេះជារៀងរាល់ព្រឹក?
អត្ថប្រយោជន៍ផ្សេងៗនៃទឹកក្រូចឆ្មា
១. ជួយពង្រឹងភាពស៊ាំ
ពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សភាគច្រើនតែងតែឈឺមិនចេះអស់មិនចេះហើយដូចជា ក្អក ផ្តាសាយ គ្រុនក្តៅ…។ តែទោះបីជាយ៉ាងណា ប្រសិនបើប្រព័ន្ធភាពស៊ាំរបស់អ្នកខ្លាំង ជំងឺទាំងនេះនឹងមិនអាចកើតឡើងចំពោះអ្នកបានទៀតឡើយ។ ទឹកក្រូចឆ្មាពិតជាអាចបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក។
២. ប្រភពនៃប៉ូតាស្យូម
កម្រិតនៃប៉ូតាស្យូមក្នុងទឹកក្រូចឆ្មាគ្មានអ្វីអាចប្រៀបផ្ទឹមបានទេ។ ប្រសិនបើអ្នកទទួលទានវាឱ្យបានទៀងទាត់ វានឹងជួយសម្រួលចរាចរណ៍ឈាម រក្សាសុខភាពបេះដូង និងធ្វើឱ្យខួរក្បាលជ្រះស្រឡះ។
៣. ជួយដល់ការរំលាយអាហារ
ជាការពិតណាស់ តាំងពីបុរាណកាលមក ក្រូចឆ្មាអាចជួយដល់ការរំលាយអាហារបានយ៉ាងល្អ។ វាការពារអ្នកពីបញ្ហាប្រព័ន្ធរំលាយអាហារដូចជា ហើមពោះ ភើ និងឆ្អល់ក្តៅចុងដង្ហើម។
៤. លាងសម្អាតគ្រឿងក្នុងរបស់អ្នក
រាងកាយរបស់អ្នកនឹងសកម្មបំផុត នៅពេលវាស្អាត។ ទឹកក្រូចឆ្មា ជាផលិតផលដ៏ល្អបំផុត ជួយលាងសម្អាតប្រព័ន្ធរាងកាយខាងក្នុងទាំងមូល។
៥. ជួយឱ្យខ្យល់ដង្ហើមស្រស់ស្រាយ
អ្នកនឹងអស់បញ្ហាធុំក្លិនមាត់ម្តងទៀត ប្រសិនបើអ្នកទទួលទានទឹកក្រូចឆ្មាឱ្យបានទៀងទាត់។ វាក៏អាចជួយបំបាត់អាការៈឈឺធ្មេញផងដែរ។
៦. បំបាត់ស្លាកស្នាមលើស្បែក
ប្រសិនបើអ្នកកំពុងមានស្លាកស្នាមលើស្បែក ចាប់ផ្តើមទទួលទានទឹកក្រូចឆ្មាថ្ងៃនេះ។ វាក៏អាចជួយអ្នកបំបាត់សញ្ញានៃភាពចាស់ដូចជា ភាពជ្រីវជ្រួញ។ ស្លាកស្នាមក៏នឹងត្រូវបាត់បន្តិចម្តងៗ ហើយសម្រស់ស្បែករបស់អ្នកនឹងកាន់តែស្អាតឡើង។
៧. សម្រកទម្ងន់
មនុស្សគ្រប់គ្នាប្រាកដជាដឹងហើយថា ទឹកក្រូចឆ្មាអាចជួយសម្រកទម្ងន់។ អ្នកគ្រាន់តែត្រូវផឹកវា ក្រោយពេលហាត់ប្រាណរួច ត្រឹមរយៈពេល ២-៣ថ្ងៃប៉ុណ្ណោះ ទម្ងន់របស់អ្នកនឹងផ្លាស់ប្តូរ។
៨. ព្យាបាលការរលាក
ការទទួលទានទឹកក្រូចឆ្មាឱ្យបានទៀងទាត់ បញ្ហាដូចជា ឡើងជាតិអាស៊ីត និងរលាកនឹងបាត់អស់។ អាស៊ីតទឹកនោមនឹងមិនជ្រៀបចូលទៅដល់សន្លាក់ដៃជើងរបស់អ្នកបានឡើយ បើអ្នកទទួលទានទឹកក្រូចឆ្មាច្រើន។
៩. បង្កើនថាមពល
ប្រសិនបើអ្នកចង់បានថាមពលខ្លាំងក្លាគ្រប់ពេល ទឹកក្រូចឆ្មាអាចជួយអ្នកបាន។ ដោយសារវាជួយកាត់បន្ថយកម្រិតនៃភាពតានតឹង អ្នកនឹងមានចិត្តស្ងប់ និងមានកម្លាំងគ្រប់ពេល។
១០. កម្ចាត់វីរុសឆ្លង
ប្រសិនបើអ្នកចង់កម្ចាត់វីរុសឆ្លង អ្នកគួរទទួលទានទឹកក្រូចឆ្មា។ វានឹងជួយបំបាត់អាការៈឈឺបំពង់ក។