បញ្ហាស្បែកស្រអាប់ ជាពិសេសខ្មៅត្រង់គន្លាក់ម្រាមដៃ ម្រាមជើង ជាបញ្ហាសម្រស់ទូទៅមួយដែលបានកើតឡើងលើស្ត្រីជាច្រើន។ មានមូលហេតុជាច្រើនដែលបណ្តាលឱ្យស្បែកខ្មៅ ជាពិសេសការត្រូវនឹងកម្តៅថ្ងៃ ឬមិនបានការពារដៃរបស់អ្នក នៅពេលលាងចាន ឬសម្អាតផ្ទះ។ ខាងក្រោមនេះជាវិធី ៤យ៉ាងជួយកម្ចាត់បញ្ហាស្បែកខ្មៅត្រង់គន្លាក់ម្រាមដៃ ម្រាមជើងយ៉ាងមានប្រសិទ្ធិភាពបំផុត៖
១. ក្រូចឆ្មា និងស្ករស
វិធីនេះអាចមានប្រសិទ្ធិភាពជួយឱ្យស្បែកខ្មៅប្រែជា ស ក៏ដូចជាធ្វើឱ្យគន្លាក់ម្រាមដៃម្រាមជើងរលោងផងដែរ។ អ្នកត្រូវមានធាតុផ្សំតែ ៣មុខប៉ុណ្ណោះដើម្បីធ្វើវាបាន។
- លាយទឹកឃ្មុំ ២ស្លាបព្រាបាយ ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ និងស្ករស ១ស្លាបព្រាបាយបញ្ចូលគ្នាឱ្យបានសព្វល្អ
- យកវាដុសលើគន្លាក់ម្រាមដៃម្រាមជើងរបស់អ្នកថ្នមៗ
- អ្នកក៏អាចប្រើវាម៉ាស្សាដៃ ដើម្បីឱ្យកាន់តែរលោងថែមទៀត
- រង់ចាំរយៈពេលប្រហែលជា ១៥នាទី ដើម្បីឱ្យស្បែកបានស្រូបយកជាតិថ្នាំ។ វីតាមីន Cបានពីទឹកក្រូចឆ្មា និងអាស៊ីតគ្លីកូឡិច បានពីស្ករស នឹងធ្វើឱ្យគន្លាក់ម្រាមដៃម្រាមជើងប្រែជា សយ៉ាងសក្តិសិទ្ធិ។
២. ស្ករស និងប្រេងអូលីវ
ប្រេងអូលីវផ្តល់គុណប្រយោជន៍ខ្ពស់ អាចជួយពង្រឹងគុណភាពក្រចករបស់អ្នក តែក៏អាចជួយកម្ចាត់បញ្ហាស្បែកខ្មៅបានផងដែរ។ ស្ករស ជាសារធាតុកម្ចាត់កោសិកាស្បែកងាប់បានយ៉ាងមានប្រសិទ្ធិភាព។
- លាយប្រេងអូលីវ ៣ស្លាបព្រាបាយ ជាមួយស្ករស ២ស្លាបព្រាបាយ
- ប្រើវាដុសលើគន្លាក់ម្រាមដៃម្រាមជើងរបស់អ្នក
- ទុកវារយៈពេលច្រើនជាង ៥នាទី ដើម្បីផ្តល់ជាតិទឹកដល់ដៃរបស់អ្នក រួចលាងសម្អាតនឹងទឹក
- ក្រោយមកទៀត ប្រើក្រែមផ្តល់សំណើមបន្តិចលាបលើដៃរបស់អ្នក
៣. ប្រេង
- លាយប្រេងជូជូបា ១/២ស្លាបព្រាបាយ ប្រេងអាល់ម៉ុង ១/២ស្លាបព្រាបាយ ប្រេងរ៉ូសម៉ារី ១/២ស្លាបព្រាបាយ និងទឹកក្រូចឆ្មា ២-៣ដំណក់
- ប្រើវាម៉ាស្សាលើគន្លាក់ម្រាមដៃម្រាមជើង ដៃ ប្រអប់ដៃ និងកដៃរបស់អ្នក
- ពេលវេលាដែលល្អគឺ ប្រើវាមុនពេលចូលគេង។ វានឹងដំណើរការពេញមួយយប់ ផ្តល់សំណើមដល់ដៃ ចិញ្ចឹមក្រចក និងធ្វើឱ្យស្បែករបស់អ្នកទន់។
៤. ក្រែមទឹកដោះគោ និងម្សៅរមៀត
- លាយក្រែមទឹកដោះគោ ១ស្លាបព្រាបាយ ជាមួយម្សៅរមៀត ១/២ស្លាបព្រាបាយ និងប្រេងអាល់ម៉ុង ២-៣ដំណក់បញ្ចូលគ្នា រួចលាបលើគន្លាក់ម្រាមដៃ និងម្រាមជើងរបស់អ្នក
- រង់ចាំរយៈពេល ២០នាទី រួចលាងសម្អាតនឹងទឹក
- ជម្រើសល្អ គួរអនុវត្តវិធីនេះឱ្យបាន ៣ដងក្នុង ១សប្តាហ៍