ផ្លែប័រអាចជួយឱ្យស្បែករបស់​អ្នក​ក្មេង​ជាង​វ័យ​យ៉ាង​ឆាប់រហ័ស

តើអ្នកដឹងទេថា វប្បធម៌ប្រទេសមួយចំនួនយកផ្លែប័រធ្វើជាផ្លែឈើនៃសម្រស់? សញ្ជាតិ​ម៉ិចស៊ិច និង​អាមេរិច​ខាងត្បូង​ចាត់ទុក​ផ្លែប័រ​ជា​អាហារ​បុរាណ​ដ៏សំខាន់។ ផ្លែប័រ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាពបំផុត។

Advertisement

ផ្លែប័រ​សម្បូរ​ទៅដោយ​ជាតិខ្លាញ់​ជំនួយ​សុខភាព និង​សារធាតុ​ខនិជ វីតាមីន​ជាច្រើន។ ផ្លែប័រ​ជួយ​ឱ្យ​ស្បែក​ក្មេង​ជាង​វ័យ​យ៉ាង​ពូកែ​សក្តិសិទ្ធិ

ក្រៅពី​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ផ្លែប័រ​ក៏​សម្បូរ​ទៅដោយ​វីតាមីន A, E, D, B1, B2, K និង​អាស៊ីត​ខ្លាញ់​សំខាន់ៗ​ជាច្រើន​ទៀត ដែល​ធ្វើឱ្យ​វា​ក្លាយជា​ផលិតផល​ថែរក្សា​ស្បែក​ដ៏ល្អបំផុត។ ផ្លែប័រ​ត្រូវ​បាន​គេ​ប្រើ​ទាំង​ខាងក្រៅ និង​ខាងក្នុង​រាងកាយ ហើយ​អាច​ជួយ​ឱ្យ​ស្បែក​អ្នក ស រលោង ជំនួយ​សុខភាព​ខាងក្នុង និង​ខាងក្រៅ។

ផ្លែប័រ​នេះ​មាន​ប្រសិទ្ធិភាពបំផុត​ប្រឆាំង​នឹង​ដំណើរ​ភាពចាស់ ងាយ​ជ្រៀបចូល​ទៅក្នុង​ស្បែក និង​អាច​ប្រើ​បាន​ចំពោះ​ស្បែក​គ្រប់​ប្រភេទ។ វា​ផ្តល់​ជាតិ​សំណើម និង​បន្ទន់​ស្បែក ផ្តល់​សារធាតុ​ចិញ្ចឹម និង​វីតាមីន បង្កើន​ការផលិត​កូឡាសែន។

នៅ​រដូវ​ក្តៅ ផ្លែប័រ​អាច​ជួយ​ការពារ​ប្រឆាំងនឹង​កាំរស្មី​យូវី ស្របពេល​ដែល​រដូវ​រងារ វា​អាច​ជួយ​ការពារ​ស្បែក​ពី​អាកាសធាតុ​ត្រជាក់​ខាងក្រៅ។ វា​ក៏​អាច​ជួយ​បង្កើន​គុណភាព​សក់។ វា​ជួយ​រក្សា​ជាតិសំណើម​ក្នុង​គល់​សក់ ធ្វើឱ្យ​សក់​អ្នក​កាន់តែ​រឹងមាំ និង​ភ្លឺ​រលោង។ អ្នក​ក៏​អាច​ប្រើ​វា​ដើម្បី​ផ្តល់​សារធាតុ​ចិញ្ចឹម និង​ជាតិសំណើម​ដល់​ស្បែក​ជុំវិញ​ភ្នែក ដែល​ជា​កន្លែង​ងាយ​នឹង​ជួប​ភាពជ្រីវជ្រួញបំផុត។

វិធីប្រើ

អ្នក​អាច​ប្រើ​ផ្លែប័រ​ម៉ាស្សា​លើ​ផ្ទៃមុខ​របស់​អ្នក​ថ្នមៗ។ វា​អាច​ប្រើ​នៅពេល​ថ្ងៃ ប៉ុន្តែ​ដោយសារ​វា​សម្បូរ​សារធាតុ​ចិញ្ចឹម​ខ្លាំង​នៅពេល​យប់ យល់ល្អ​គួរ​ប្រើ​វា​មុនពេល​ចូល​គេង ហើយ​ទុក​វា​ចោល​ពេញ​មួយ​យប់។

ផ្ដល់សិទ្ធដោយ៖ មង្គលការ