មិន​ត្រូវ​ប្រើ​ផលិតផលទាំងនេះទេបើសិនជាអ្នកមិនចង់ឲ្យមានបញ្ហាលើ​ផ្ទៃ​មុខ

ភាពចង់បានស្បែកមុខស្អាត គ្មានមុន ទាមទារ​ការខិតខំ​ប្រឹងប្រែងពេល​វេលា និង​លុយ​កាក់ជាពិសេស​ផលិតផល​ថែរក្សា​ស្បែក​មុខ។ ម្យ៉ាង​វិញ​ទៀត ផលិតផល​ថែរក្សា​ស្បែក​ទាំងនេះ​ច្រើនតែ​ផ្តល់​ផល​អាក្រក់​ច្រើនជាង​ផល​ល្អ។ ខាងក្រោម​នេះ​នឹង​បង្ហាញពី​ផលិតផល​មួយចំនួន​ដែល​អ្នក​មិន​គួរ​ប្រើ​លើ​ផ្ទៃមុខ​របស់​អ្នក៖

Advertisement

១. វ៉ាសឺលីន (Vaseline)

វ៉ាសឺលីន​ត្រូវបាន​មនុស្ស​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ សម្រាប់​ជួយ​ផ្តល់​ជាតិ​សំណើម​ដល់​ស្បែក ការពារ​ស្បែក​ស្ងួត ឬ​ប្រេះ​ស្រកា។ វា​ក៏​មាន​ប្រសិទ្ធិភាព​ជួយ​ព្យាបាល​សត្វ​ទិច ឬ​ខាំ និង​មុខរ​បួស​ផងដែរ។ តែ​ចំពោះ​ស្បែក​មុខ​វិញ វ៉ាសឺលីន​មិនមែន​ជា​ជម្រើស​ល្អ​ឡើយ ជាពិសេស​ពេល​ប្រើ​វា​លើក​ដំបូង ព្រោះ​វា​បណ្តាល​ឱ្យ​កើត​មុន និង​ធ្វើ​ឱ្យ​ស្បែក​ស្ងួត។

២. ជាតិ​អាល់កុល

អាល់កុល ជា​ថ្នាំ​សម្លាប់​មេរោគ​ដ៏​អស្ចារ្យ ជួយ​សម្អាត​ដំបៅ​របួស និង​ការពារពី​ការឆ្លង​មេរោគ ប៉ុន្តែ​វា​មិន​គួរ​ប្រើ​ថែរក្សា​ស្បែក​មុខ​ឡើយ។ ការប្រើ​អាល់កុល​លើ​ផ្ទៃមុខ​អាច​ជ្រៀប​ចូល​ទៅក្នុង DNA កោសិកា​របស់​ស្បែក ធ្វើ​ឱ្យ​ងាប់​កោសិកា​ស្បែក។

៣. ស្ព្រាយ៍​បាញ់​សក់

ស្ព្រាយ៍​បាញ់​សក់​ត្រូវ​បាន​គេ​ជឿ​ថា អាច​ជួយ​កម្ចាត់​មុន និង​បញ្ហា​ស្លាក​ស្នាម​លើ​ស្បែក។ តែ​វា​ក៏​ធ្វើឱ្យ​ប្រហោង​មុខ និង​រលាក​ស្បែក​របស់​អ្នក​ផង​ដែរ។

៤. ឡេ​លាប​ខ្លួន

ឡេ​លាប​ខ្លួន​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​តែ​រាងកាយ​មួយ​ប៉ុណ្ណោះ មិនមែន​សម្រាប់​ផ្ទៃមុខ​ឡើយ។ សំខាន់​ស្បែក​ខ្លួនប្រាណ​របស់​អ្នក​ក្រាស់ អាច​ទប់ទល់នឹង​សារធាតុ​ផ្សំ​ក្នុង​ឡេ​បាន។ តាម​ធម្មតា ឡេ​លាប​ខ្លួន​ផ្ទុក​ទៅ​ដោយ​ក្លិន​ក្រអូប​ច្រើនជាង​ជាតិ​សំណើម។

៥. ទឹកក្តៅ

មនុស្ស​ភាគច្រើន​ចូលចិត្ត​ងូតទឹក​ក្តៅ​អ៊ុនៗ ទឹក​ក្តៅ​ធ្វើ​ឱ្យ​ស្បែក​កាន់តែ​ស្ងួត។

៦. ថ្នាំ​ដុស​ធ្មេញ

ថ្នាំ​ដុស​ធ្មេញ​ត្រូវបាន​គេ​ប្រើ​ដើម្បី​បំបាត់​មុន។ តែ​ទោះជាយ៉ាងណា វា​ក៏​អាច​ធ្វើឱ្យ​រោល​ស្បែក បណ្តាល​ឱ្យ​កើត​មាន​បញ្ហា​ស្បែក​ធ្ងន់ធ្ងរ​ដូចជា បង្ក​ស្លាក​ស្នាម ឬ​រលាក​ស្បែក។

ផ្ដល់សិទ្ធដោយ៖ មង្គលការ