ការសិក្សាថ្មីមួយបានអះអាងថា សម្លេងយំញឹកញាប់របស់ទារកអាចផ្តល់ភាពរំខានដល់អារម្មណ៍របស់អ្នក ហើយក៏អាចរំខានដល់ក្តីសុខរបស់អ្នកផងដែរ។ ការសិក្សានេះបានបង្ហាញថា សម្លេងស្រែកយំរបស់ទារក អាចនឹងមានផលប៉ះពាល់ដល់មុខងារខួរក្បាល។
ហើយការសិក្សានេះក៏បាននិយាយថា សម្លេងស្រែកយំញឹកញាប់ក៏អាចប៉ះពាល់ដល់សមត្ថភាពការសម្រេចចិត្តរបស់អ្នកផងដែរ។ អ្នកនឹងតែងតែធ្វើការសម្រេចចិត្តភ្លាមៗដោយមិនបានគិតអ្វីច្រើនឡើយ។ សម្លេងស្រែកយំអាចបណ្តាលឱ្យមានបញ្ហាយល់ដឹង ប៉ះពាល់ដល់កម្រិតនៃការយកចិត្តទុកដាក់ និងការផ្តោតអារម្មណ៍របស់អ្នក។ នៅពេលទារកយំញឹកញាប់ពេក សភាវគតិនឹងរំខានដល់អ្នកបន្តិចម្ដងៗ។
ការសិក្សាមួយបានពិសោធន៍លើឪពុកម្តាយ ១ក្រុម ដែលត្រូវបានគេឱ្យស្តាប់សម្លេងទារកស្រែកយំ ហើយឱ្យបំពេញការងារមួយដែលទាមទារការផ្តោតអារម្មណ៍។ នៅពេលសកម្មភាពខួរក្បាលរបស់អ្នកចូលរួម ត្រូវបានអ្នកស្រាវជ្រាវវាស់ស្ទង់រួច ទើបធ្វើឱ្យគេបានដឹងពីកម្រិតនៃការយល់ដឹងមានការធ្លាក់ចុះបន្តិច ដោយសារសម្លេងយំរបស់ទារក។
ជាការពិតណាស់ មនុស្សពេញវ័យមួយចំនួនមិនចូលចិត្តសម្លេងស្រែកយំរបស់ក្មេងទេ តែពួកគេស្រឡាញ់ក្មេង។ ហើយឪពុកម្តាយត្រូវផ្តល់ការយកចិត្តទុកដាក់នៅពេលទារកយំ។ ដូច្នេះការស្រែកយំរបស់ក្មេងជារឿងមួយទូទៅចំពោះមនុស្សពេញវ័យទៅហើយ នៅពេលពួកគេកំពុងធ្វើកិច្ចការអ្វីមួយនោះ។
ផ្ដល់សិទ្ធដោយ៖ មង្គលការ