មុន​​យក​កូន​ទី​ ២​អ្នកត្រូវគិតពីកត្តា​មួយ​ចំ​នួនសិន

តើ​អ្នក​ត្រៀម​ខ្លួន​យក​កូន​មួយ​ទៀត​ហើយ​នៅ​? អ្នក​ត្រូវ​ចាប់​ផ្តើម​គេង​ជាមួយ​កូន​ពេញ​មួយ​យប់​។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​ កូន​របស់​អ្នក​នឹង​ត្រូវ​ការ​បង​ប្អូន​។

តាម​ធម្ម​តា ការ​មាន​ផ្ទៃ​ពោះ​កូន​ដំ​បូង​កើត​ឡើង​ដោយ​គ្មាន​គ្រោង​ទុក តែ​កូន​ទី​២ ​ត្រូវ​ការ​គម្រោង​ច្រើន​។ កូន​ទី​១​បាន​ផ្លាស់​ប្តូរ​ជីវិត​របស់​អ្នក ចំណែក​កូន​ទី​២ ​នឹង​គ្រប់​គ្រាន់​សម្រាប់​គ្រួសារ​អ្នក​។ អ្នក​ត្រូវ​គិត​ថា​ តើ​ទារក​នឹង​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ​ប្រ​ចាំ​ថ្ងៃ, ហិ​រញ្ញ​វត្ថុ​, ការ​ងារ, ស្នេហា​ និង​គ្រួសារ​របស់​អ្នក​យ៉ាង​ណា​ខ្លះ​។ អ្នក​នឹង​ត្រូវ​ចេះ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ​ច្រើន​ជាង​ពេល​អ្នក​មាន​កូន​ដំ​បូង​។

តែ​ទោះ​ជា​យ៉ាង​ណា មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​អ្នក​ត្រូវ​គិត​ដោយ​ប្រុង​ប្រយ័ត្ន​ មុន​ពេល​យក​កូន​ទី​២​។ គម្រោង​យក​កូន​ទី​២ ​មិន​មែន​ជា​រឿង​ងាយ​ឡើយ​។ ខាង​ក្រោម​នេះ​ជា​កត្តា​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​គិត​ដល់​ នៅ​ពេល​អ្នក​គ្រោង​យក​កូន​ទី​២​៖

អាយុ

ប្រសិន​បើ​អ្នក​កំពុង​ចង់​ដឹង​ថា នៅ​ពេល​ណា​ទើប​អាច​យក​កូន​ទី​២ ​បាន​ រឿង​ដំបូង​ដែល​អ្នក​ត្រូវ​គិត​គឺ​ អាយុ​របស់​អ្នក​។ ប្រសិន​បើ​អ្នក​វ័យ​ ៣០​ឆ្នាំ​ហើយ​ មិន​ត្រូវ​រង់​ចាំ​ឱ្យ​យឺត​ពេល​ឡើយ​។ រាង​កាយ​អ្នក​នឹង​មិន​អាច​ទប់​ទល់​នឹង​ការ​លំ​បាក​ពេល​មាន​ផ្ទៃ​ពោះ​បាន​ នៅ​ពេល​អ្នក​កាន់​តែ​ចាស់​ទៅ​។

បញ្ហា​ជំងឺ​

ទៅ​ពេទ្យ​ពិ​និត្យ​មើល​ជំងឺ​របស់​អ្នក​។ អ្នក​នឹង​មាន​គំនិត​ច្បាស់​លាស់​ ក្រោយ​ពេល​មាន​កូន​ទី​១ ​រួច​។ ប្រសិន​បើ​អ្នក​មាន​បញ្ហា​ជំងឺ​ធ្ងន់​ធ្ងរ អ្នក​ត្រូវ​ឧស្សាហ៍​ទៅ​ជួប​នឹង​វេជ្ជ​បណ្ឌិត​ឱ្យ​បាន​ទៀង​ទាត់ ដើម្បី​អាច​យក​កូន​មួយ​ទៀត​។

ហិ​រញ្ញ​វត្ថុ

អ្នក​ត្រូវ​ប្រាកដ​ថា​ អ្នក​មាន​ហិរញ្ញ​វត្ថុ​គ្រប់​គ្រាន់​អាច​មាន​កូន២ ​ក្នុង​គ្រួសារ​បាន​។

ឯកភាពពីគូស្នេហ៍

នេះ​ជា​កត្តា​មួយ​សំខាន់​បំ​ផុត​។ អ្នក​គួរ​ចេះ​យល់​ពី​ចិត្ត​របស់​គូស្នេហ៍​ឱ្យ​បាន​ល្អ​។ បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​មាន​ជម្លោះ​ច្រើន ធ្វើ​ឱ្យ​អ្នក​លែង​ចង់​បាន​កូន២ ​ក្នុង​ផ្ទះ​។

បំលាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃ

អ្នក​គួរ​ត្រៀម​ខ្លួន​ប្រ​ឈម​មុខ​នឹង​រាល់​ការ​មាន​ផ្ទៃ​ពោះ​ ការ​លំ​បាក​របស់​ឪពុក​ម្តាយ​ មុន​ពេល​គ្រោង​យក​កូន​ទី​២​។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​។

អាយុរបស់កូនដំបូង

ឪពុក​ម្តាយ​ភាគ​ច្រើន​ចូល​ចិត្ត​ពេល​ដែល​កូន​ដំ​បូង​មាន​អ្នក​មើល​ថែ​ ឬ​បាន​ចូល​សា​លា​ ទើប​គម្រោង​យក​កូន​ទី​២​។ ការ​គិត​បែប​នេះ​ អ្នក​នឹង​មាន​ពេល​វេលា​គ្រប់​គ្រាន់​មើល​ថែ​កូន​ទើប​នឹង​កើត​បាន​។ អ្នក​គួរ​ចាប់​ផ្តើម​យក​កូន​ទី​២​ ឱ្យ​បាន​មុន​ ១​ឆ្នាំ​ មុន​កូន​ដំ​បូង​ចូល​សា​លា​។

ផ្ដល់សិទ្ធដោយ៖ មង្គលការ