រឿង​មិន​ពិត​ ៤​យ៉ាង​របស់​ទារក​ដែល​ឪពុក​ម្តាយ​មិន​ធ្លាប់​បាន​ដឹង

ផោម

រឿង​មិន​ពិត​ទី​ ១​ ទារក​ត្រូវការ​ផោម​យ៉ាង​តិច​ណាស់​ម្តង​ ក្នុង​១​ថ្ងៃ

វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​កុមារ​នៅ​មន្ទីរពេទ្យ​ Schneider ប្រទេស​ញូយ៉ក​លោក​ Andrew Adesmanបាននិយាយ​ថា​ ឪពុក​ម្តាយ​តែងតែ​គិត​ថា​ ទារក​កើត​ទល់លាមក​ នៅពេល​គេ​មិន​ផោម​។​ ទារក​ទើប​នឹងកើត​តែងតែ​បញ្ចេញ​ចោល​ ៣-៤ដង​ក្នុង​ ១​ថ្ងៃ​ ប៉ុន្តែ​គេ​អាច​ផោម​តិចតួច​រៀងរាល់​ ៣-៤​ថ្ងៃ​ម្តង​នៅអាយុ​ប្រហែល​ ២-៣ខែ​។​ ប្រសិនបើ​គេ​ពិបាក​បញ្ចេញចោល​ ឬ​ឃើញ​មាន​ឈាម​នៅក្នុង​ខោ​ទឹក​នោម អ្នក​គួរ​ខល​ទៅ​អ្នកជំនាញ​ផ្នែក​រោគ​កុមារ​។

ងូតទឹករឿង​មិន​ពិត​ទី​ ២ ទារក​គួរតែ​ងូតទឹក​ជារៀងរាល់ថ្ងៃ

ការ​ពិត​គឺ​ថា​ ការ​ងូតទឹក​អាច​កម្ចាត់​ជាតិ​សំណើម​ចេញ​ពី​ស្បែក​របស់​ទារក​ ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​ស្ងួត និង​ចេញ​កន្ទួល​ក្រហម​តូច​ៗ​។​ លើស​ពី​នេះ​ទៀត​ ការ​អង្គុយ​ក្នុង​ទឹក​សាប៊ូ​អាច​រំខាន​ដល់​បង្ហួរនោមក្មេង​ស្រី​ និង​បណ្តាល​ឱ្យ​ឆ្លង​មេរោគ​ក្នុង​បំពង់នោម​។​ ប្រសិនបើ​កូន​របស់អ្នក​រីករាយ​នឹង​ងូតទឹកនៅពេល​យប់​ មិន​គួរ​ប្រើ​សាប៊ូ​ដុស​ខ្លួន​ឡើយ​។​

ការ​វិវត្តន៍​របស់​ក្មេង

រឿង​មិន​ពិត​ទី​ ៣​៖​ ទារក​វិវត្តន៍​បាន​ឆាប់​រហ័ស

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ នៅពេល​ក្មេង​ចេះ​និយាយ​ ឬ​ចេះ​ដើរ​ដំបូង​តិចតួច​ ឪពុក​ម្តាយ​ជាច្រើនយល់​ថា​ នេះ​ជា​កាដូ​ពី​កំណើត​របស់​ក្មេង​។​ ជា​ការ​ពិត​ណាស់​ ក្នុង​ករណី​ខ្លះ​ ការ​វិវត្តន៍​ឆាប់​រហ័ស​ពេក​ អាច​បង្ហាញ​ពី​បញ្ហា​ ឧទាហរណ៍​ ការបង្ហាញ​ពី​ទំនោរ​ដៃ​ឆ្វេង​ ឬ​ដៃ​ស្តាំ​ មុន​អាយុ​ ១៨​ខែ​(ក្នុង​អាយុ​ពេល​នេះ​ ក្មេង​គួរ​ចេះ​ប្រើ​ដៃ​ទាំង ២​ស្មើ​គ្នា​)។​

ប្រហើយ ​(ផ្នែក​ទន់​លើ​ក្បាល​ក្មេង​)

រឿង​មិន​ពិត​ទី​ ៤​៖​ ការ​ស្ទាប​អង្អែល​ប្រហើយ​ទារក​របស់​អ្នក​អាច​ធ្វើ​ឱ្យ​គេ​ឈឺ​ខួរក្បាល

ប្រហើយ​នៅ​ខាងមុខ​ក្បាល​របស់​ទារក​ គ្របដណ្តប់​ទៅ​ដោយ​ស្បែក​ ប្រហោង​ក្នុង​លលាដ៍​ក្បាល​ដែល​លោត​ពឺត​ៗ​ ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ខ្លះ​ភ័យ​ខ្លាច​។​ វេជ្ជបណ្ឌិត​លោក​ Adesman និយាយ​ថា​ “ប្រហើយទន់​ផ្នែក​ខាង​មុខ​ក្បាល​នឹង​លែង​ទន់​ក្រោយ​ពី​ក្មេង​មាន​អាយុ​ប្រហែល​ ១​ខួប​ ចំណែក​ឯ​ប្រហើយ​ទន់ផ្នែក​ខាង​ក្រោយ​ក្បាល​ ជា​ធម្មតា​នឹង​លែង​ទន់​ក្រោយ​រយៈពេល​ត្រឹ​មតែ​ ២-៣​ខែ​”។​

ការ​ណែនាំ​ពី​ការ​ថែទាំទារក​ទើប​នឹង​កើត

ពិនិត្យ​មើល​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​ពីការ​ថែទាំ​ទារក​ទើប​នឹង​កើត​ ដើម្បី​រក្សា​អនាម័យ​ទារក​របស់អ្នក​ និង​រក្សា​សុខភាព​គេ​ឱ្យ​បាន​ល្អ​តាំង​ពី​ក្បាល​ដល់​ចុង​ជើង​។

ផ្តល់សិទ្ធដោយ៖ មង្គលការ