ការសិក្សាថ្មីមួយបានរៀបរាប់ថា ការប្រើពាក្យដែលមានចង្វាក់សម្លេង ថាម្តងហើយម្តងទៀត អាចជួយឱ្យកូនរបស់អ្នករៀនភាសាឆាប់ចេះ។ ប្រសិនបើកូនរបស់អ្នកត្រូវប្រើពេលវេលាដើម្បីស្វែងយល់ពីភាសាថ្មី ក្រៅពីប្រើពាក្យពិបាក តែងាកមកប្រើពាក្យសាមញ្ញធម្មតាៗវិញ និយាយម្តងហើយម្តងទៀត។
អ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា ក្មេងអាចចាប់បានពាក្យមួយចំនួនដែលមានចង្វាក់ និងសម្លេងថាម្តងហើយម្តងទៀត។ ការសិក្សានេះបានបង្ហាញថា ក្មេងចូលចិត្តអ្វីមួយដែលនិយាយម្តងហើយម្តងទៀត ហើយវាដើរតួនាទីមួយ នៅពេលពួកគេកំពុងរៀនភាសាថ្មី។
ជាការពិតណាស់ ក្មេងចូលចិត្តការនិយាយពាក្យដដែលៗ ព្រោះវាធ្វើឱ្យពួកគេកាន់តែចាប់អារម្មណ៍។ ឧទាហរណ៍៖ ពាក្យដូចជា ម៉ាម៉ា, ប៉ាប៉ា, ចេក, កូកាកូឡា, តុតុ ងាយស្រួលនឹងរៀនបើធៀបនឹងពាក្យផ្សេងទៀតដូចជា សាលារៀន, ការសិក្សា, វិទ្យាសាស្ត្រ, សង្គម, សាស្ត្រាចារ្យ…។
នៅពេលក្មេងព្យាយាមខិតខំចាប់យកពាក្យដែលអ្នកប្រើ អ្នកអាចធ្វើឱ្យពួកគេកាន់តែងាយស្រួលច្រើនឡើង ដោយប្រើពាក្យដដែល។
ជាការពិតណាស់ នេះជាមូលហេតុដែលមនុស្សធំមួយចំនួនប្រើពាក្យប្លែកៗ ក្នុងពេលក្មេងកំពុងរៀននិយាយ។ ពួកគេធ្វើសកម្មភាពដូចជាកូនក្មេង និងធ្វើសម្លេងដូចជាកូនក្មេងដែរ ដើម្បីឱ្យក្មេងឆាប់បានយល់ពីពាក្យ។
ផ្ដល់សិទ្ធដោយ៖ មង្គលការ