តើអ្នកមានដឹងអត់ហេតុអ្វីបានជាក្មេងប្រុស​ស្រឡាញ់​បាល់​ ក្មេងស្រី​ស្រឡាញ់​តុក្កតា​

ជាទូទៅ​ ក្មេង​អាយុ​ក្រោម​ ១​ខួប​តែងតែ​ចូលចិត្ត​លេង​ប្រដាប់ប្រដាក្មេងលេង​។​ ហើយ​ប្រដាប់ប្រដាក្មេងលេងទាំងនេះ​បែងចែក​ទៅតាម​ភេទ​ជាពិសេស​ ដែល​មាន​ន័យថា​ ក្មេងប្រុស​ចូលចិត្ត​លេង​ឈុត​ប្រដាប់ប្រដាក្មេងលេងផ្សេង​ ចំណែកឯ​ក្មេងស្រី​វិញ​ចូលចិត្ត​លេង​ប្រដាប់ប្រដាក្មេងលេង​ផ្សេង​។

ក្មេងប្រុស​ចូលចិត្ត​លេង​ឡាន​ និង​កង់​ ឯ​ក្មេងស្រី​ចូលចិត្ត​លេង​តុក្កតា​ និង​ប្រដាប់ប្រដា​ផ្ទះបាយ​។​ ការ​សិក្សា​ថ្មីមួយ​បាន​អះអាង​ថា​ គេ​អាច​មើលដឹង​ពី​ភេទ​របស់​ទារក​ នៅពេល​គេ​ចាប់កាន់​តុក្កតា​ និង​របស់​ក្មេងលេង​។​

ពិតណាស់​ គ្មានអ្វី​ត្រូវ​ភ្ញាក់ផ្អើល​ឡើយ​ នៅពេល​ក្មេងប្រុស​ចាប់យក​របស់​ក្មេងលេង​ដែលជា​របស់​មនុស្សប្រុស ហើយ​ក្មេងស្រី​ចាប់យក​តុក្កតា​ដែលជា​របស់​មនុស្សស្រី​។​

ក្រុម​អ្នកស្រាវជ្រាវ​មួយ​ក្រុម​បាន​សិក្សា​ទៅលើ​ទារក​ជាច្រើន​ ដើម្បី​សង្កេតមើល​ចំណង់ចំណូលចិត្ត​នៃ​ការ​លេងប្រដាប់ប្រដាក្មេងលេង​របស់​ក្មេង​ទាំង​ ២​ភេទ​ លទ្ធផល​ទទួលបាន​គួរឱ្យ​ភ្ញាក់ផ្អើល​ ភេទ​ដើរ​តួនាទី​តាំងពី​នៅ​ក្មេង​។​

អ្នកស្រាវជ្រាវ​បាន​ប្រើ​ប្រដាប់ប្រដាក្មេងលេង​មួយ​ឈុត​ដែល​មាន​ទាំង​ បាល់​ អាត្រាក់​ តុក្កតា​ខ្លាឃ្មុំ​ ឡាន​ ប្រដាប់ប្រដា​ផ្ទះបាយ​ និង​តុក្កតា​ស្អាតៗ​ជាច្រើន​ទៀត​។​ អ្វី​ដែល​គួរឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ ក្មេងប្រុស​រើសយក​ឡាន​ និង​បាល់​ ចំណែក​ក្មេងស្រី​រើសយក​តុក្កតា​ និង​ប្រដាប់ប្រដា​ផ្ទះបាយ​។​ មាន​ក្មេង​ច្រើនជាង​រាប់រយនាក់​ដែល​បាន​ចូលរួម​ក្នុងការ​សិក្សា​មួយ​នេះ​។​

លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា​ ក្នុង​កំឡុងពេល​ក្មេង​នៅតូច​ អត្តសញ្ញាណ​ភេទ​អាច​មើលដឹង​ពី​ចំណង់ចំណូលចិត្ត​របស់​គេ​បាន​។

ផ្តល់សិទ្ធដោយ៖ មង្គលការ