ការបានធ្វើជាម្តាយគេ ជាអារម្មណ៍ដ៏ស្រស់ស្រាយបំផុតនៅលើលោកនេះ។ ក្រៅពីអារម្មណ៍តានតឹង និងសម្ពាធក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីក៏ត្រូវទំនួលខុសត្រូវលើកូន និងគ្រួសារ។ អ្នកម្តាយគ្រប់រូបក៏ត្រូវមើលថែទាំទារក និងខ្លួនឯងឱ្យបានត្រឹមត្រូវផងដែរ។ ដំបូន្មានសំខាន់ៗ ៦យ៉ាងសម្រាប់ម្តាយថ្មោងថ្មីទាំងឡាយ៖
១. ប្រសិនបើស្បែកកូនតូចអ្នកប្រែជាពណ៌លឿង អ្នកត្រូវប្រញាប់ទៅជួបវេជ្ជបណ្ឌិតភ្លាម
ទារកទើបនឹងកើតតែងតែប្រឈមមុខនឹងជំងឺកើតលឿង។ ជំងឺកើតលឿងនេះត្រូវប្រញាប់ព្យាបាលជាបន្ទាន់ ព្រោះវាអាចបណ្តាលឱ្យទារកខូចប្រព័ន្ធសរសៃប្រសាទ។
២. ឪពុកក៏ងាយរងនឹងជំងឺបាក់ទឹកចិត្តក្រោយពេលកូនកើតរួច
ការស្រាវជ្រាវបានឱ្យដឹងថា ១នាក់ក្នុងចំណោមឪពុក ១០នាក់ជួបនឹងជំងឺបាក់ទឹកចិត្តក្រោយភរិយាសម្រាលរួច។ បញ្ហានេះអាចប៉ះពាល់ដល់ការលូតលាស់របស់ក្មេង។ វាមានន័យថា អ្នកក៏ត្រូវមើលថែសមាជិកគ្រួសារថ្មី ១នាក់នេះផងដែរ។
៣. បើសិនកូនតូចអ្នកនៅតែបៅដោះច្រើនជាង ១ឆ្នាំ អ្នកត្រូវផ្តាច់ដោះគេភ្លាម
ការបំបៅដោះ ជាការផ្តល់សារធាតុចិញ្ចឹមដល់ការលូតលាស់របស់កូន ប៉ុន្តែវាបានធ្វើឱ្យកម្រិតវីតាមីន D ក្នុងខ្លួនទារកធ្លាក់ចុះទាប។ ពន្លឺថ្ងៃជួយផ្តល់វីតាមីន D គ្រប់គ្រាន់ដល់ទារក។
៤. ក្បាលពោះអ្នកនៅតែធំដដែលក្រោយពេលសម្រាលរួច
ខ្លួនប្រាណរបស់អ្នកត្រូវប្រើពេលវេលា ២-៣ខែ ដើម្បីឱ្យត្រលប់មកដូចដើមវិញ។ ក្បាលពោះអ្នកនឹងស្រកទៅដូចដើមវិញ ក្រោយរយៈពេល ៣-៤ខែ។
៥. អ្នកអាចញ៉ាំកាហ្វេតាមចិត្តចង់
រឿងដែលល្អមួយគឺថា ការបំបៅដោះកូនមិនបានផ្ទេរជាតិកាហ្វេអ៊ីនទៅឱ្យទារកឡើយ។ អ្នកអាចផឹកកាហ្វេបានច្រើនជាង ៣-៥ពែងជាប្រចាំ។
៦. កុំមួម៉ៅនឹងប្តូរខោទឹកនោមឱ្យកូន
អ្នកត្រូវប្តូរខោទឹកនោមឱ្យកូនភ្លាមៗ។ ប៉ុន្តែខោទឹកនោមសើមមិនប៉ះពាល់ដល់ស្បែកទារកទេ។ ដូចនេះរង់ចាំមួយសន្ទុះចាំប្តូរខោទឹកនោមសើមរបស់កូនក៏បាន។
ផ្តល់សិទ្ធដោយ៖ មង្គលការ